ពលរដ្ឋចង់ឲ្យលោកបូ ម៉េង ទ្រី អភិបាលស្រុកជីក្រែងទើបប្រកាសចូលកាន់តំណែងថ្មីចុះទៅពិនិត្យមើលបទល្មើសនេសាទខុសច្បាប់ផ្ទាល់លើផ្ទៃបឹងទន្លេរសាប

0

សៀមរាប÷ លោក បូ ម៉េងទ្រីទើបតែប្រកាសចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកជីក្រែងកាលពីថ្ងៃទី០៥ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតេយ្យភាពឯក ឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបជំនួសលោកពៅ ប៊ុនធឿនជាអភិបាលស្រុកជីក្រែងចាស់។ក្រោយពិធីការប្រកាសចូលកាន់តំណែងចំពោះមុខ អ្នកមុខអ្នកការសាធារណៈជន ឯកឧត្តមទា សីហាបានលើកសរសើរពីគុណសម្បត្តិរបស់លោក បូ ម៉េង ទ្រី កាលលោកបូ ម៉េង ទ្រី ជាអភិបាលរងក្រុងសៀមរាប ឋានតរស័ក្តថា្នក់លេខ០១ហើយឯកឧត្ដមទៀ សីហា បានមានប្រសាសន៍ផ្តាំផ្ញើដល់លោកបូ ម៉េង ទ្រីអភិបាលស្រុកជីក្រែងថ្មីពង្រឹងថ្នែករដ្ឋបាលសាធារណៈក្នុងស្រុកជីក្រែង។ទន្ទឹមនឹងនោះដែរប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានថាពួកគាត់ចង់អញ្ជើញលោកបូ ម៉េង ទ្រីអភិបាលស្រុកជីក្រែងទើបតែប្រកាសតែងតាំងចូលកាន់តំណែងថ្មីហើយក៏ជាប្រធានគណះបញ្ជាការឯកភាពស្រុកជីក្រែងអោយមកពិនិត្យមើលបទល្មើសនេសាទនៅចំណុចព្រះ គន្លង;តាពៀម;ស្ទឹងកំបុតឬហៅថាវាលស្រែប្រាំងស្ថិតក្នុងឃុំអន្លង់សំណរស្រុកជីក្រែងខេត្តសៀមរាប។
ពាក់ព័ន្ធនឹងការទទូចចង់ឲ្យលោកបូ ម៉ងទ្រី អភិបាលស្រុកជីក្រែងហើយក៏ជាប្រធានគណះបញ្ជាការឯកភាពស្រុកជីក្រែងថ្មីប្រជាពលរដ្ឋចង់ឲ្យទៅពិនិត្យមើលដោយផ្ទាល់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ប្រភេទស្បៃមុងនិងបរ សាច់ដៃប្រើប្រាស់សាច់អួនរបាំងវែងអ្នកសារព័ត៌មានមិនអាចធ្វើការទំនាក់ទំនងទៅលោកបូ ម៉េង ទ្រីអភិបាលថ្មីនៃស្រុកជីក្រែងបានឡើយព្រោះមិនមានលេខទូរស័ព្ទ៕
ដោយអ៊ុក ផ្លុង