កម្លាំងចម្រុះ បានចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលបឹងទន្លេសាបនៅចំណុចទំនាបខ្វែក ក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង

0

(កំពង់ធំ)÷ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលកំពង់ធំសហការជាមួយក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ។

លោក ចាយ គង់មេង នាយរងខណ្ឌរដ្ឋបាលជលផល និងជាអនុប្រធានក្រុមការងារ ដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលបឹងទន្លេសាបចុះបំពេញការងារទទួលបានលទ្ធផលគឺ បងប្អូនប្រជានេសាទនៅតែបន្តនេសាទហួសដែនកំណត់ និងប្រើឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ ពុំគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលនោះឡើយ។

ចំណែកឯក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកចាយ គង់មេង នាយរងខណ្ឌរដ្ឋបាលជលផល និងជាអនុប្រធានក្រុមការងារ បានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលនៅចំណុចទំនាបខ្វែក ក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង។

ការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបលទ្ធផលអនុវត្តបាន០១ករណី
បានចុះរុះរើកាប់បំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទរបាំងសាច់អួនខុសក្រឡានិងលើសប្រវែងនៅនឹងកន្លែងរួមមាន របាំងសាច់អួនចំនួន០៤របាំង ប្រវែង១៥០០ម៉ែត្រ
លូសាច់អួនចំនួន១១មាត់ ឡុកសាច់អួនចំនួន០៧គ្រឿង
បង្គោលឈើចំនួន៩៥០ដើម ត្រីចាក់ប្រលែងចូលបឹងធម្មជាតិទម្ងន់១៥គីឡូក្រាម។

គួរបញ្ជាក់ផងដែរថាសម្រាប់ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ប្រចាំការឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ថ្ងៃនេះប្រចាំការនៅកន្លែង។