តាមសំណូមពរបងប្អូនប្រជាពលរដ្ឋឯកឧត្តមអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងលិចចំការបន្លែពលរដ្ឋដោយ ឱ្យមន្ទីរធនធានទឹកកាយមុខប្រឡាយឱ្យ ធំដើម្បីរំដោះទឹកចេញ ក្នុងក្រុងកំពង់ឆ្នាំង

0

កំពង់ឆ្នាំង បងប្អូនប្រជាពលរដ្ឋ២០គ្រួសារនៅក្នុងភូមិកោះក្របី សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងដែលបានដាំបន្លែជារៀងរាល់ឆ្នាំនៅក្រោយផ្ទះនិងកាលពីថ្ងៃម្សិលមិញ ទី១០ ខែមករា បានជួបនិងជំនន់ទឹកភ្លៀងលិចចំការបន្លែប្រមាណ០៥ហិកតាដោយសារតែក្រុមហ៊ុនមួយបានចាក់ដីឡូត៍លុបប្រឡាយចាស់ទុកមុខទឹកតូចពេកហូរទឹកមិនទាន់។

ទាក់ទងនឹងករណីនេះនៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ នេះឯក ឧត្តម
ស៊ុនសុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក្នុងពេលដឹកនាំក្រុមការ ងារចុះទៅពិនិត្យមើល បាននិយាយអោយដឹងថា ដោយសារស្ថានភាពមុខប្រឡាយតូច
ពេក ទើបទឹកភ្លៀងដែលធ្លាក់មកម្សិលមិញមួយថ្ងៃពេញនោះហូរចេញមិនទាន់ បណ្ដាលឱ្យលិចបន្លែក្នុងចំការពួកគាត់។

ដូច្នេះចំពោះវិធានការ ឯកឧត្តមនិងឲ្យ
មន្ទីរធនធានទឹកខេត្ត យកគ្រឿង ចក្រ
មកកាយមុខប្រឡាយឲ្យធំដើ ម្បីរំដោះ
ទឹក ចេញពីចំការបន្លែប្រជាពលរដ្ឋ ចំពោះផែនការខាង មុខនេះឯកឧត្តម និងលើកគម្រោងស្ដារប្រឡាយប្រវែងជាង៤ គីឡូម៉ែត្រមានមុខទឹកធំ ចេញពីស្ពានខ្សាម ហូរធ្លាក់មកស្របតាមចំការបន្លែពលរដ្ឋក្នុងភូមិកោះក្របីនេះ ដើម្បីឱ្យទឹក
ជំនន់ហូរបានលឿនធ្លាក់ចូលទន្លេ។

លោក ហួន វ៉ន ចៅសង្កាត់រងផ្សារឆ្នាំងក៏បានឲ្យដឹងផងដែរថា ប្រជាពលរដ្ឋនៅភូមិកោះក្របីនេះរងផលប៉ះពាល់មានប្រមាណ ២០គ្រួសារដែលជាអ្នកដាំបន្លែ ក្រោយភូមិជារៀងរាល់ឆ្នាំបានជួបផលប៉ះពាល់ដោ យសារតែក្រុមហ៊ុនដីឡូត៍ចាក់លុបប្រឡាយចាស់ទុកមុខទឹកតែ ៨តឹកតូចពេក ហើយម្សិលមិញនេះពលរដ្ឋបានខូចខាតបន្លែប្រមាណ៣០%ដោយ
សារតែជំនន់ទឹកភ្លៀងធ្លាក់មកពេញមួយ
ថ្ងៃទឹកហូរចេញបន្ទាន់ ហេតុនេះហើយទើបអាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្តមអភិបាល
ខេត្តឲ្យជួយចុះមកពិនិត្យ និងជួយដោះស្រាយ។

ស្ត្រីជាអ្នកដាំបន្លែម្នាក់ បាននិយាយឲ្យ
ដឹងថាពួកគាត់បានរងផលប៉ះពា ល់ដូចខាងលើនេះ២ឆ្នាំហើយដែលពី មុនមកមុខទឹកដែលហូរចុះទៅទន្លេមានមុខ បី បួន ម៉ែត្រ តែ២ឆ្នាំចុងក្រោយនេះមានក្រុមហ៊ុនមួយ បានចាក់ដីឡូត៍លុបប្រឡាយចាស់អស់ទុកមុខទឹកតូចពេក ទើបពេលមានជំនន់ទឹកភ្លៀងហូរទៅចុះទន្លេមិនទាន់ទើបធ្វើឲ្យដំណាំពួកគាត់រងការខូចខាត។

ពួកគាត់ជាប្រជាពលរដ្ឋពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំ ពោះឯកឧត្តមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់អំពីសុខទុក្ខពលរដ្ឋដឹកនាំក្រុម
ការងារ ចុះមកពិនិត្យមើល និងជួយដោះស្រាយបើកមុខទឹកឱ្យធំ និងមានគម្រោងផែនការស្ដារប្រឡាយជាង៤គីឡូ ម៉ែត្រខាងលើនេះដើម្បីកុំឲ្យទឹកជំនន់លិច
លង់ចំការបន្លែរបស់ពួកគាត់បន្តទៀត ៕សុខ គឹមសៀន