ឃាត់ខ្លួនក្រុមញៀនអាប៉ោង៨នាក់ ដែលល្មើសច្បាប់បញ្ជូនទៅតុលាការ

0

ខេត្តបាត់ដំបង ÷ ក្រុមអ្នកញៀនល្បែងចំនួន៨នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្ក្រាបលើករណីជាក់ស្តែងទាំងយប់ ខណ:ដែលពួកគេកំពុងដំណើរការលែងអាប៉ោង នៅក្នុងដំណាក់នៃការរឹតបន្តឹងល្បែងសុីសងខុសច្បាប់។
ដោយអនុវត្ត​តាម​ការណែនាំ​​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ និង​មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ទើប នៅ​ថ្ងៃទី​ ១០​ ខែ​ មករា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ១០ និង ៥០​ នាទី​ យប់​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​សហការ​ជាមួយ​តំណាង​អយ្យការ​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ ល្បែងស៊ីសង​ (​ អា​ប៉ោង​ )​ ១​ ករណី​ នៅចំណុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង​បាន​ធ្វេីការ​នាំខ្លួន​អ្នក​លេង​ ចំនួន​ ៨​ នាក់​ ទៅកាន់​ស្នងការដ្ឋាន ស្របពេលដែលកម្លាំងប៉ុស្តិ៍ និងកម្លាំងអធិការក្រុងកំពុងដេកលក់​ ។
ក្រុមញៀនល្បែងទាំងនោះគឺ​ ១.ឈ្មោះ​ សៀង​ គីម​ ភេទប្រុស​ អាយុ​ ៧០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃ​កូន​សេក​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ២.ឈ្មោះ​ អូន​ អ៊ុល​ ភេទប្រុស​ អាយុ​ ៤២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ច្រាបក្រសាំង​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ ៣.ឈ្មោះ​ អ៊ន​ អៀត​ ភេទប្រុស​ អាយុ​ ៦៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ដាក់​សសរ​ សង្កាត់​អូរម៉ាល់​ ក្រុងបាត់ដំបង​ ៤.​ ឈ្មោះ​ វន្ត័​ វី​ ភេទប្រុស​ អាយុ​ ៥៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ត្រាង​ ឃុំ​អូរតាគី​ ស្រុក​ថ្មគោល​ ៥.​ ឈ្មោះ​ ជា​ សូនី​ ភេទប្រុស​ អាយុ​ ៥២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តគរ​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង​ ៦.​ ឈ្មោះ​ បាក់​ គឹម​ហៀក​ ភេទស្រី​ អាយុ​ ៦៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃកូនសេក​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ៧.​ ឈ្មោះ​ ហៃ​ ភូន​ ភេទស្រី​ អាយុ​ ៦០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ច្រាបក្រសាំង​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ និង ៨.​ ឈ្មោះ​ វុត​ ប៉ុច​ ភេទស្រី​ អាយុ​ ៤៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរពងមាន់​ ឃុំ​តាគ្រាម​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូត​ វត្ថុតាង​​រួម​មាន​ ៖​ កម្រាល​សម្រាប់​ចាក់​អាប៉ោង​ ០១​​ គម្រប​ ផ្តឹល​ជ័រ​ ពណ៌​ខៀវ​ ០​១​ ឆ្នាំង​ ដាក់​ដី​ សម្រាប់​ ទ្រ​ ចាន​អាប៉ោង​ ០១​ ។ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕ អត្ថបទ : ព្រាប.ស