សប្បុរសជន នៅតែបន្តផ្តល់ថវិកានិងសម្ភារៈដល់សាខាកាកបទក្រហមខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក

0

ខេត្តព្រះសីហនុ៖សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅតែបានទទួលបានអំណោយពីសប្បុរសជន ជាថវិកានិងសម្ភារៈ ក្នុងការ ចូលរួមចំណែកដើម្ប ជួយដល់ប្រជាពលរដ្ឋក្រីក្រនិងប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅកាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។

ក្នុងនោះទី១.លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសាខា និងលោកជំទាវ បានចូលរួមឧបត្ថម្ភ ថវិកា ចំនួន ១០,០០០ដុល្លាអាមេរិក។២.លោកឧកញ៉ា ឡាវ កាង អនុប្រធានកិត្តិយសាខា និងលោកជំទាវ បានចូល រួមឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លាអាមេរិក។៣.លោកយាយឧបាសិកា អ៉ីវ សាឯម អ្នកគ្រូបង្រៀនចូលនិវត្តន៍ ឧបត្ថម្ភថវិកាចំនួន ១៥០ដុល្លាអាមេរិក។៤.លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហការី បានចូលរួមឧបត្ថម្ភថវិកាចំនួន ៤លានរៀល៥.លោកឧកញ៉ា តាំង គួង អនុប្រធានកិត្តិយសាខា និងលោកជំទាវ បានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគមានដូចជាមីចំនួន ៣០០កេះតូច ទឹកត្រី ១០០យួរ និងទឹកស៊ីអ៊ីវ ១០០យួរ។៦.លោក តុង នី និងលោកស្រី បានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ មីកំប៉ុងចំនួន ១០០កេះធំ។៧.ចុងភៅ អ៊ីឡាង បានចូលរួមឧបត្ថម្ភជាអង្ករ ៥០០គីឡូ។៨.ក្រុមហ៊ុន(ខានូភី សែន ឌីវេឡុប ម៉ិន ឯ.ក)(Canopy Sands Development Co.Ltd) បានចូលរួមឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ និងស័ង្កសី ២០០០សន្លឹក។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងឱកាស ទទួលអំណោយពីសប្បុរស់ជននាព្រឹក ថ្ងៃទី១២ខែ មករា ឆ្នាំ ២០៣បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោក ជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា សប្បុរសជនដែល បានចូលរួម វិភាគទាន ពី គ្រប់ ស្ថាប័នក្នុងវិស័យសាធារណៈ និងវិស័យឯកជនក្នុងការចូលរួមជាកម្លាំង ជាមួយសាខា កាកបាទ ក្រហម កម្ពុជា ខេត្តព្រះសីហនុ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ ជនងាយរងគ្រោះ ដោយគ្រោះ មហន្ត រាយផ្សេងៗ ដោយពុំមានការរើសអើងពូជសាសន៍ ជំនឿសាសនា និងនិន្នាការ នយោ បាយអ្វីឡើយ។ហើយក្នុង នោះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បាន មានប្រសាសន៍ បន្ថែមទៀតថា ដើម្បីឆ្លើយតបទៅ នឹង សេចក្តីត្រូវការ នៃភាពងាយរងគ្រោះនៅក្នុងប្រទេស ពិសេសខេត្ត ព្រះសីហនុ ឱ្យបានសាកសមជា ជំនួយ ការអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដោយ សាខាបានរៀប ចំកៀរគរមូលនិធិនៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន ហើយមូលនិធិដែល សាខា កាកបាទក្រហម ប្រមូល បានពីសប្បុរសជនពីគ្រប់ មជ្ឈដ្ឋាន ជួយ ឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានធនធាន ធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួនដោយ ពុំមាន ការរើសអើង សំដៅរួមចំណែកក្នុងការជួយ សង្គ្រោះ អាយុជីវិត ប្រ ជាពលរដ្ឋ ការកសាងភាពធន់ទៅនឹងគ្រោះ មហន្តរាយផ្សេងៗការកាត់បន្ថយអត្រាឈឺ និងស្លាប់ នៃមាតា និងទារក កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌ អហឹង្សា៕

(ដោយនាគសមុទ្រ)