ពិធីសំណេះសំណាលជាមួយសិស្សានុសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១-២០២២ នៅខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និង ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកអចិន្ត្រៃយ៍ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ នៅពហុកីឡដ្ឋាន ស្ថិតក្នុងក្រុងកំពត ខេត្តកំពត។

បានអញ្ជើញចូលរួមក្នុងពិធីនាព្រឹកនេះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ចំណុះសាលាខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង ស្រុក និងសិស្សានុសិស្សសរុបប្រមាណជាង៥០០០នាក់។

សូមជម្រាបថាខេត្តកំពតសិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិសរុបមានចំនួន៤៣៥៦នាក់ ស្រីចំនួន២៤១០នាក់ ក្នុងនោះ:
សិស្សប្រឡងជាប់និន្ទេស A ចំនួន៣៧នាក់ ស្រី១៨នាក់ ,សិស្សប្រឡងជាប់និន្ទេស B ចំនួន៣៨៨នាក់ ស្រី២៤៤នាក់ ,សិស្សប្រឡងជាប់និន្ទេស C ចំនួន៩៧៦នាក់ ស្រី៦០២នាក់,សិស្សប្រឡងជាប់និន្ទេស D ចំនួន១៥៧៤នាក់ ស្រី៨៦៩នាក់
និងសិស្សប្រឡងជាប់និន្ទេស E ចំនួន១៣៨១នាក់ ស្រី៦៧៧នាក់

ក្នុងឱកាសដ៏វិសេសវិសាលនេះសិស្សប្រឡងជាប់និន្ទេស A ចំនួន៣៧នាក់ ទទួលបានរង្វាន់លើកទឹកចិត្តម៉ូតូម៉ាក Honda Dream ២០២៣ ក្នុងម្នាក់ចំនួន១គ្រឿង សរុបចំនួន៣៧គ្រឿង៕ សេង ណារិទ្ធ