ឯកឧត្តមង៉ែត នរិន្រ្ទបានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សរំលឹកខួបអនុស្សាវរីយ៍លើកទី៤៤នៃថ្ងៃជ័យជំនះ៧មករានៅមន្ទីរបក្សប្រជាជនកម្ពុជាឃុំខ្វាវ

សៀមរាប÷ឯកឧត្ដមង៉ែត នរិន្ទ្រសមាជិកគណៈកម្មការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារបក្សចុះជួយមូលដ្ឋានស្រុកជីក្រែងនៅព្រឹកថ្ងៃសៅរ៍ទី១៤ខែមករាឆ្នាំ២០២៣បានដឹកនាំក្រុមការងាររបស់គណះកម្មការកណ្ដាលគណះបក្សប្រជាជនកម្ពុជាទៅជួបសំណះសំណាលសមាជិកសមាជិកាបក្សនៅមន្ទីរបក្សប្រជាជនកម្ពុជាឃុំខ្វាវដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៤នៃថ្ងៃជ័យជំនះថ្ងៃ៧មករា(១៩៧៩)(២០២៣)ហើយឯកឧត្តមត្រូវបានអញ្ជើញធ្វើជាគណះអធិបតីសម្ពោធកាត់ខ្សែបូមន្ទីរគណបក្សប្រជាជនកម្ពុជាឃុំខ្វាវផងដែរ។នៅថ្ងៃជួបជុំសំណះណាលរំលឹកខួបអន្សាវរីយ៍ថ្ងៃ៧មករាហើយក៏ជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជាសមាសភាពចូលរួមក្រោមអធីបតេយ្យភាពរស់ឯកឧត្ដមមានឯកឧត្ដមលោកជំទាវក្រុមការងារគណះកម្មការកណ្ដាលរបស់បក្សចុះជួយមូលដ្ឋានស្រុកជីក្រែងលោកបូ ម៉េងទ្រីអភិបាលស្រុកជីក្រែងលោកធិន ភីមេឃុំខ្វាវ យុវជនគណបក្សប្រជាជនកម្ពុជាលោកគ្រូអ្នកគ្រូសិស្សានុសិស្សសរុប២៣៤នាក់ស្រី៩២នាក់។មុននឹងធ្វើការសំណះសំណាលលោកធិន ភីបានអានសន្ទរកថាជាកិច្ចស្វាគមន៍ចំពោះឯកឧត្តមលោកជំទាវអស់លោក លោកស្រីអ្នកនាងកញ្ញាលោកគ្រូអ្នកគ្រូសិស្សានុសិស្សដែលជាសមាជិកសមាជិកាបានអញ្ជើញជួបជុំគ្នាសំណះសំណាលខួបលើកទី៤៤ដែលថ្ងៃជ័យជំនះដ៏អស្ចារ្សរបស់ប្រជាជនកម្ពុជាក្រោមការដឹកនាំតាមគោលនយោបាយឈ្នះ! ឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។
បន្ទាប់មកឯកឧត្តមនរិន្ទ្រ រិទ្ធិសមាជិកគណបក្សប្រជាជនកម្ពុជាប្រធានគណៈកម្មការកណ្តាលក្រុមការងារបក្សចុះជួយឃុំខ្វាវបានអានសន្ទរកថាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហា សេនា បតីហ៊ុន សែននាយកមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ជាកិច្ចបន្តឯកឧត្ដមង៉ែត នរិ ន្ទ្របានធ្វើការសំណេះសំណាលរំលែកខួបអនុស្សាវរីយ៍ថ្ងៃជ័យជំនះ៧មករាក្រោមការដឹកនាំគោលនយោបាយឈ្នះ!ឈ្នះ!ទទួលបាននូវម្លប់សន្តិភាពហើយសមាជិកសមាជិកាកុំភ្លេច អរគុណ ស ន្តិភាព!
ជាចុងក្រោយឯកឧត្តមបានប្រកាសកាត់ខ្សែបូមន្ទីរគណះបក្សប្រជាជនកម្ពុជាឃុំខ្វាវ ពេលចប់កម្មវិធីសំណះសំណាលរំលឹកខួបអនុស្សាវរីយ៍ទី៤៤នៃថ្ងៃជំនះ៧មករានិងប្រកាសកាត់ខ្សែបូមន្ទីរគណបក្សប្រជាជនឃុំខ្វាវចប់សមាជិកសមាជិកាបរិភោគអាហារសាមគ្កីថ្ងៃត្រង់រួមគ្នា៕
ស្រុកជីក្រែង(ព្រំ សុខា និងអ៊ុក ផ្លុង)