សាលាគណខេត្តប៉ៃលិន ទាំងពីរគណៈ រៀបចំពិធីប្រកាសផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ ជូនដល់មន្ត្រីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ទូទាំងខេត្តប៉ៃលិន

0

(ប៉ៃលិន)៖ ព្រឹកថ្ងៃសៅរ៍ ៨រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣​ សាលាគណខេត្តប៉ៃលិន ទាំងពីរគណៈ សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន រៀបចំពិធីប្រកាសផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ ជូនដល់មន្ត្រីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ទូទាំងខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ នៃព្រះរាជាណាចក្រកម្ពុជា សមាជិកថេរសភា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងអនុប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា​ និង​លោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន តំណាងដ៍ខ្ពង់ខ្ពស់ របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការនិមន្តនិងអញ្ជើញចូលពីព្រះមេគណទាំងពីរគណៈ ព្រះមន្ត្រីសង្ឃខេត្ត/ក្រុង/ស្រុក ព្រះសង្ឃ លោកជំទាវ ស៊ុំ ហៀង អនុប្រធានសភាពាណិជ្ជកម្មខេត្ត លោក លោកស្រី តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងពុទ្ធបរិស័ទ្ធជាច្រើនកុះករ។

យោងតាមថេរៈដីកាព្រះមេគណទាំងពីរគណ បានអំពាវនាវដល់មន្ត្រីសង្ឃថ្នាក់ស្រុក/ក្រុង ត្រូវធ្វើយ៉ាងណា រៀបចំលិខិតចេញ-ចូល របស់ព្រះសង្ឃនៅទីវត្ត ដែលខ្លូនគ្រប់គ្រង់ ព្រោះបច្ចុប្បន្ន មានព្រះសង្ឃក្លែងក្លាយច្រើន មិនថានៅខេត្តប៉ៃលិន ពិសេសនៅរាជធានីភ្នំពេញមានជាច្រើន ដែលបន្លំខ្លូន ធ្វើឲ្យខូចព្រះពុទ្ធសាសនាផងដែរ។

ក្នុងឪកាសនោះដែរលោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន តំណាងដ៍ខ្ពង់ខ្ពស់ របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត​ បានមានប្រសាសន៍លើកឡើងថា៖ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ នៅថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ គឺជាសក្ខីភាពបញ្ជាក់ ឱ្យឃើញច្បាស់ពីការយកចិត្តដាក់ខ្ពស់បំផុត ចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិទាំងមូល។ជាមួយគ្នានេះលោក ក៍បានសំណូមពរដល់ព្រះសង្ឃ សូមចូលរួមសហការជាមួយរដ្ឋបាលខេត្ត ពិសេសបណ្តាមន្ទីរ ស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាឲ្យព្រះមានការរឹងមាំបន្ថែមទៀត។

ព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ នៃព្រះរាជាណាចក្រកម្ពុជា សមាជិកថេរសភា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងអនុប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា មានថេរៈដីកាថា៖ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ នេះ បានសម្រេចជាឯកច្ឆ័ន្ទ គាំទ្រនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ-ចិត្ត ដើម្បីនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស ការនាំមកនូវវ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងព្រះសង្ឃទូទាំងប្រទេសបានគ្រប់គ្រាន់ និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន