ស្ត្រីចំណាស់ម្នាក់ធ្លាក់ពីលើផ្ទះស្លាប់ សង្ស័យស្រវឹងស្រា

0

(កំពង់ធំ)៖ ស្ត្រីដែលមានវ័យចំណាស់ម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណះធ្លាក់ពីលើផ្ទះ។ ហេតុការនេះ កើតឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចជាំប្រអប់ ស្ថិតក្នុងភូមិជរ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

យោងតាមប្រភពសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីជនរងគ្រោះមានឈ្មោះ មាស រ៉ុន ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ។
ប្រភពដដែល បន្តឲ្យដឹងទៀតថា ជារៀងរាល់ថ្ងៃស្ត្រី មាស រ៉ុន តែងតែផឹកស្រាស្រវឹងជាប្រចាំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យ និង កោសល់វិច្ច័យ បញ្ជាក់ថា សពខាងលើពិតជាស្លាប់ ដោយសារផឹកស្រាជាប្រចាំ បណ្តាលឲ្យកើតខ្យល់ ធ្លាក់ពីលើផ្ទះស្លាប់តែម្តង។ បច្ចុប្បន្នសពត្រូវបាន ប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី។