ពិធីប្រកាសផ្លាស់ប្ដូរនិងទទួលស្គាល់ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត

0

បន្ទាយមានជ័យ៖ ប្រធានក្រុមប្រឹក្សាសង្កាត់ និងចៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយក្រោយពីបានដាក់ពាក្យលាឈប់ពីការងារដោយសាសុខភាព ត្រូវបានរៀបចំពិធីប្រកាសផ្លាស់ប្ដូរ និងទទួលស្គាល់ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថ្មីដែលប្រព្រិត្តទៅក្រោមអធិបតីភាពឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យលោកលោកស្រីប្រធានក្រុមប្រឹក្សា អភិបាល អភិបាលរងក្រុងប៉ោយប៉ែត លោកចៅសង្កាតទាំង៥ និងមន្ត្រីមូលដ្នានចូលរួម កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។យោងប្រកាសរបស់ក្រសួងមហាផ្ទៃលេខ០២៣ប្រកចុះថ្ងៃទី៣ មករា ឆ្នាំ២០២៣ សម្រេចប្រការ១.ផ្លាស់ប្ដូរប្រធានក្រុមប្រឹក្សាសង្កាត់ និងចៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យលោក មែ ណន មកលោក ខាត់ ធា ដោយមូលហេតុសាមីខ្លួនដាក់ពាក់សុំលាលែងពីមុខតំណែង។ប្រការ២.ទទួលស្គាល់លោក ម៉ា រិន ជំនួសលោក ខាត់ ធា ជាសមាជិកក្រុមប្រឹក្សាសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ការផ្ទេរភារកិច្ចក្រុមប្រឹក្សាសង្កាត់ និងចៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទាំងពីរនេះដោយមូលហេតុសាមីខ្លួនដាក់ពាក់សុំលាលែងពីមុខតំណែង។ ហើយជួនជាជិតដល់ចូលនិវត្តន៍ផងដែរ ។លោកក្រុមប្រឹក្សាសង្កាត់ និងចៅសង្កាត់និមិត្ត ទាំង២ បានចាប់អរម្មណ៍និងប្តេជ្ញាចិត្តថា នឹងខិតខំបំពេញភារកិច្ចតាមតួនាទីភារកិច្ចអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវបន្ថែមទៀត ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្រ្តីរាជការជុំវិញខេត្ត បានសហការគ្នាក្នុងការអភិវឌ្ឍន៍មូលដ្ឋានឲ្យ មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

ឯកឧត្ដមបានជម្រុញដល់ក្រុមប្រឹក្សាសង្កាត់
ត្រូវបន្តខិតខំអភិវឌ្ឍន៍មូលដ្ឋានឲ្យទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ ត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ ត្រូវដឹងពីសុខ ទុក្ខបស់បងប្អូនប្រជាជន ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា ។

ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់សង្កាត់ឲ្យកាន់តែមានការអភិវឌ្ឍន៍ជាបន្តទៀតស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើក កម្ពស់សេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត និង ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអបអរសាទរ ជូនពរនិងណែនាំអោយចៅសង្កាត់
ទាំង២ អនុវត្តអោយបានដូចសន្យានិងការប្តេជ្ញាចិត្ត ៕ដោយ:ឃិន គន្ធា