តំបន់ប្រវត្តិសាស្ត្រយោធាតេជោសាតាំងនិងក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រសំរាប់អ្នកជំនាន់ក្រោយ បន្ទាប់ពីត្រូវបានកែលំអរឡើងវិញ

0

បន្ទាយមានជ័យ៖ តំបន់ប្រវត្តិសាស្ត្រយោធាតេជោសាតាំងនិងក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រសំរាប់អ្នកជំនាន់ក្រោយ បន្ទាប់ពីត្រូវបានកែលំអរឡើងវិញ រាល់សមិទ្ធផល ចាស់ៗនិងក៍សាងបន្ថែមទៀត នូវហេដ្ថារចនាសម្ព័ន្ធ គ្រប់គ្រាន់នាទីតាំងនេះ។

លោកវរះសេនីយ៍ឯក យ៉ែម សារឿន នាយករងនៃវិទ្យាស្ថានប្រវត្តិសាស្រ្តយោធាប្រសាសន័ដូច្នេះខណះ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងដើម្បីចាក់បំពេញធ្លា ធ្វើប្រព័ន្ធលូ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោសាតាំង បញ្ជៀសការលិចលុងនារដូវវស្សាកាលពីថ្ងៃទី១៤ មករា ២០២៣។

លោកវរសេនីយ៍ឯក ផុន សុធារ៉ា មេបញ្ជាការរងតំបន់ប្រតិប័ត្តកាសិករងខេត្តបន្ទាយមានជ័យ លោកស្រី លោកស្រី មួង សុភឿន អភិបាលរងរងស្រុកម៉ាឡៃ លោកជា រិទ្ធ មេបញ្ជការផ្នែកសិករងស្រុកម៉ាឡៃ ពលទាហាន និងមន្ត្រីមូលដ្ឋានចូលរួម។

លោកស្រី មួង សុភឿន អភិបាលរងរងស្រុកម៉ាឡៃបានអោយដឹងថា៖ កន្លងមកទីតាំងប្រវត្តិសាស្ត្ររងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង ធ្វើអោយខូចខាតរចនាសម្ព័ន្ធផ្លូវ លូរំដោះទឹក បរិវេណធ្លាទីតាំងប្រវត្តិសាស្ត្រ លិចសួនច្បារ បង្ករដើមឈើជាច្រើនដើមត្រូវងាប់ជាបន្តបន្ទាប់ ដោយមើលឃើញផលប៉ះពាល់នេះអភិបាលស្រុកម៉ាឡៃលោក ស្វា ជា បានគៀងគរសប្បរស់ជនដាក់លូរំដោះទឹកប្រមាណជា២២៥កង ធ្វើរ៉េហ្គែ គ្រោងចាក់ផ្លូវបេតុងដែលមានទទឹង ៨ម៉ែត្រចូលក្នុងទីតាំងប្រវត្តិសាស្ត្រផងដែរ។

លោកស្រី មួង សុភឿនថ្លែងអំណរគុណដល់សប្បរស់ជនក្នុងមូលដ្ឋានពិសេសឯកឧត្ដម ឈឹត ឈឿន ប្រធានក្រុមហ៊ុន ចំរើនសម្បត្តិ ខន់ស្ត្រាក់សិន ខូអេលធីឌី តំបន់ប្រតិប័ត្តការសិករងខេត្តបន្ទាយមានជ័យ ផ្នែកប្រតិប័ត្តការសិករងម៉ាឡៃដែលបានគំទ្រ និងថែរក្សាកន្លងមក។

លោកវរះសេនីយ៍ឯក យ៉ែម សារឿន នាយករងនៃវិទ្យាស្ថានប្រវត្តិសាស្រ្តយោធា
មានប្រសាសន័ថា៖ ក្រោយមានការលិចលុងដោយជំនន់ទឹកភ្លៀងក្រុមការងារស្រាវជ្រាវប្រតិសាស្ត្រ យោធាគ្រោងនិងស្ថាបនាឡើងវិញនូវហេដ្ថារចនាសម្ព័ន្ធ សំណង់ប្រវត្តិសាស្ត្រ រៀបចំសួន កែលំអរអោយគ្រប់ជ្រុងជ្រោយ ក្នុង
តំបន់ប្រវត្តិសាស្ត្រយោធាតេជោសាតាំង ព្រោះតំបន់នេះនិងក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រសំរាប់អ្នកជំនាន់ក្រោយ ងាយស្រួលក្នុងការសិក្សាស្រាវជ្រាវប្រវត្តសាស្ត្រ ក្នុងសម័យមុនៗដែលវីរះជនបានសាងឡើងក្នុងបំណងការពារបូរណ៍ភាពទឹកដី។

លោកវរះសេនីយ៍ឯក យ៉ែម សារឿនថ្លែងអំណរគុណដល់គ្រប់បណ្ដាអង្គភាពព័ន្ធ និងសប្បរស់ជនដែលបានជួយឧបត្ថមគាំទ្រ ទាំងស្មារតីនិងថវិការដើម្បីអោយតំបន់ប្រវត្តិសាស្រ្តមួយលេចមុខមាត់បង្អួតទេសចរណ៍នាថ្ងៃអនាគត់៕ដោយ៖ឃិន គន្ធា