រដ្ឋបាលជលផល ប្រកាសព័ត៌មានស្តីពីបំរាម ហាមឃាត់ការនេសាទត្រីកាម៉ុង(ផ្លាធូ)ក្នុងរដូវត្រីពង កូន ចាប់ពីថ្ងៃ១៥ខែមករា ដល់ថ្ងៃទី៣១ខែ មីនា២០២៣

0

ខេត្តព្រះសីហនុ៖ រដ្ឋបាលជលផលកំពង់សោមខេត្តព្រះសីហនុ បានសេចក្តីជូនដែលបានជូនដំណឹងដល់ ប្រជានេសាទ នៅតំបន់ឆ្នេរសមុទ្រ ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា គឺជារដូវបន្តពូជ និងពងកូន របស់ តី្រកាម៉ុង(ប្លាធូ)ក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាលជលផលសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង (ប្លាធូ) ទាំងអស់ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹង ដើម្បីរួមចំណែកថែរក្សា និងការពារធនធានជលផល សមុទ្រឱ្យមាននិរន្តរភាព៕

(ដោយនាគសមុទ្រ)