បន្ទាយមានជ័យ៖ គណ:ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២៣អញ្ជើញទស្សនកិច្ចនៅខេត្តវិញឡុងនិងខេត្តដុងថាបសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរភាគី ។
ការអនុញតិនេះ បន្ទាប់ពីរដ្ឋបាលខេត្តបន្ទាយមានជ័យធ្វើលិខិតផ្លូវការគោរពស្នើសុំទៅសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលមុននេះ ។
ហើយនេះជាឆ្លើយតបនឹងលិខិតអញ្ជើញរបស់ភាគីវៀតណាម ដែលរៀងរាល់ឆ្នាំ អាច១ឬ២ដង ប្រតិភូភាគីទាំងពីរតែងផ្លាស់ប្តូរទស្សនកិច្ចគ្នា ពិសេសចំឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ និងបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាមឬពេលសមគួរណាមួយ ។
យោងនាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យនិងកម្មវិធីទស្សនកិច្ចបានអោយដឹងនាថ្ងៃទី១៥ខែមករាថា : គណ:ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យនឹងបំពេញទស្សនាកិច្ច៤ថ្ងៃ(១៦-១៩ខែមករាឆ្នាំ២០២៣ ) ដោយបំពេញការងារនៅខេត្តវិញឡុង នាថ្ងៃទី១៦-១៧ខែមករានិងខេត្តដុងថាបនាថ្ងៃទី១៧-១៩ខែមករា ។
សូមរំលឹកថា ខេត្តបន្ទាយមានជ័យ ជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយខេត្តដុងថាបនិងខេត្តវិញឡុង។
ចំណែកខេត្តវិញឡុងវិញ.មានចំណងមេត្រីភាពជាមួយខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ..។ខេត្តដុងថាបមានចំណងមេត្រីភាពជាមួយខេត្តព្រៃវែង ពោធិសាត់និងខេត្តបន្ទាយមានជ័យ ៕ដោយ៖ឃិន គន្ធា