ចាប់ខ្លួនអនុប្រធានគណបក្សភ្លើងទៀន ករណីចេញសែកគ្មានសាច់ប្រាក់ !

0

រាជធានីភ្នំពេញ: សមត្ថកិច្ចបានចាប់ខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធចេញសែកស្អុយ។
ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិត ដាលីន បានចេញដីកាបង្គាប់ឲ្យនាំខ្លួន លោក ថាច់ សេដ្ឋា បានធ្វើឡើងនៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។
អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ពិតមានការចាប់ខ្លួនលោកនថាច់ សេដ្ឋា តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ទៀតថា “នៅវេលាម៉ោងប្រហែល ៥និង៤០នាទីល្ងាច ពិតជាមានការឃាត់ខ្លួនលោក ថាច់ សេដ្ឋា តាមដីកាឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ដោយបានធ្វើការឃាត់ខ្លួននៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺពាក់ព័ន្ធករណីចេញសែកស្អុយ (សែកអត់លុយ)៕