រយៈពេល ១៥ ថ្ងៃ ក្រោយពីការបើកឲ្យដំណើរការផ្លូវវាងក្រុងមានគ្រោះថ្នាក់ចរាចរណ៍ ៧ ករណីបណ្ដាលឱ្យស្លាប់មនុស្ស១នាក់និងរបួសធ្ងន់២នាក់

0

ខេត្តកំពង់ឆ្នាំង ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់លើចំណុចផ្លូវប្រសប់រវាងផ្លូវជាតិលេខ៥៣ និងផ្លូវវាងក្រុង ក្នុងភូមិសាស្ត្រឃុំស្រែថ្មីស្រុករលាប្អៀររួចមក នៅព្រឹកថ្ងៃទី ១៧ខែ មករាឆ្នាំ ២០២៣នេះ សមត្ថកិច្ចចម្រុះបានចុះអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកធ្វើដំណើរដែលឆ្លងកាត់នៅទីនោះ។

លោក ឆាយ លាភា ប្រធានមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាក្រោយពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតឡើងជាបន្តបន្ទាប់នៅចំណុចផ្លូវប្រសប់ រវាងផ្លូវជាតិលេខ៥៣និផ្លូវ
វាង ក្រុងនៅចំណុចភូមិគល់គុប ឃុំស្រែថ្មី រួចមក ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ក៏បានចាត់ឱ្យមន្ត្រីជំនាញចុះទៅពិនិត្យ និងអប់រំ ដល់អ្នកធ្វើដំណើរឆ្លងកាត់នៅទីនោះ ជាក់ស្ដែង នៅព្រឹកថ្ងៃទី ១៧ ខែមករា នេះ មន្ត្រីជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានសហការជាមួយ
នឹង នគរបាលចរាចរណ៍ផ្លូវគោក បានចុះអប់រំណែនាំដល់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរមានរថយន្តគោយន្ត ម៉ូតូ ដើម្បីឲ្យស្គាល់ពីស្លាកសញ្ញាចរាចរណ៍ ពីគំនូសចរាចរណ៍ លើផ្លូវ ដើម្បីបញ្ជៀស ការគ្រោះថ្នាក់ដែលកើតឡើងរយៈការហេតុ។

លោក ប្រធានមន្ទីរសាធារណៈការ ក៏បានបញ្ជាក់ដែរថាផ្លូវវាងក្រុងនៅចំណុចផ្លូវប្រសប់ដែលកសាងដោយក្រុមហ៊ុនជប៉ុនគឺមានស្លាកសញ្ញាចរាចរណ៍ត្រឹមត្រូវ មានគំនូសលើថ្នល់ មានស្លាកបន្ថយល្បឿននិងមានផ្លាកឈប់ (stop) នៅចំណុច
ផ្លូវប្រសប់ និងមានស្លាកគំនូសបទឆ្វេងបត់ស្ដាំ យ៉ាងត្រឹមត្រូវ។

ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងកន្លងមកគឺបណ្ដាលមកពីអ្នកបើកបរមិនគោរពច្បាប់មិនមើលស្លាកនិងគំនូសសញ្ញា នៅលើផ្លូវទើបបណ្ដាលឲ្យកើតគ្រោះថ្នាក់ចរាចរណ៍បែបនេះ។

បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងនគរបាលខេត្តបានឲ្យដឹងថាចាប់តាំងពីការបបើកឱ្យដំណើរការផ្លូវវាងក្រុងនៅថ្ងៃទី ២ ខែមករាល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ គឺត្រឹមតែ ១៥ថ្ងៃមាន គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៧ ករណីបណ្ដាលឲ្យមនុស្សស្លាប់១នាក់ របួសធន់២នាក់និងខូចខាតរថយន្ត និងម៉ូតូ មួយចំនួន ៕
សុខ គឹមសៀន