គណ:ប្រតិភូខេត្តបន្ទាយមានជ័យអញ្ជើញទស្សនកិច្ចនិងជូនពរក្នុងឱកាសចូលឆ្នាំខេត្តវិញឡុងស្វាគមន៍វិញឡុង -វៀតណាម៖

0

គណៈកម្មាធិការប្រជាជននិងក្រុមប្រឹក្សាខេត្តវិញឡុង សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរាត្រីថ្ងៃទី១៦ខែមករាឆ្នាំ២០២៣ បានស្វាគមន៍យ៉ាងរាក់ទាក់ កក់ក្តៅចំពោះគណ:ប្រតិភូខេត្តបន្ទាយមានជ័យដែលទៅទស្សនកិច្ចនិងជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពីណីវៀតណាម។
ពិធីបណ្ឋារកិច្ចនិងលាងសាយភោជន៍ធ្វើឡើងនៅសណ្ឋាគារសាយហ្គន-វិញឡុង នាទីរួមខេត្តវិញឡុង។សមភាគម្ចាស់ផ្ទះដឹកនាំដោយលោកលឺ ក្វាងងឺយ (Lu Quang Ngoi) ប្រធានគណ:កម្មាធិការប្រជាជនខេត្តវិញឡុង , លោកស្រី ឡេ ធីធុយ (Le Thithuy kieu) អនុប្រធានក្រុមប្រឹក្សាខេត្តនៃខេត្តវិញឡុង។
ចំណែកគណ:ប្រតិភូខេត្តបន្ទាយមានជ័យដឹកនាំឯកឧត្ដមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកជំទាវជ័យ ណារី ព្រមទាំងប្រធាន អនុប្រធានមន្ទីរ ស្នងការរង មេបញ្ជាការរង ប្រធាន អនុប្រធានទីចាត់ការ ការិយាល័យនៃសាលាខេត្តនិងអភិបាលក្រុង។
អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងសមាជិកសមភាគីខេត្តវិញឡុងដែលបានរៀបចំទទួលយ៉ាងស្និតស្នាល កក់ក្តៅក្នុងស្មារតីភាតរ: សាមគ្គីភាពនិងជាប្រពៃណីរវាងរដ្ឋបាល មន្ត្រីស៊ីវិល កងកម្លាំង និងប្រជាជនខេត្តទាំងពីរ និយាយដោយឡែកនិងរវាងប្រជាជាតិទាំងពីរ និយាយរួម។
ក្នុងនោះសូមជូនពរដល់ថ្នាក់ដឹកនាំ បក្ស រដ្ឋ កងកម្លាំងប្រដាប់អាវុធនិងប្រជាជនខេត្តវិញឡុងក្នុងឱកាសបុណ្យឆ្នាំតាមចន្ទគតិឆ្នាំថោះ ២០២៣នេះ សូមមានសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលនិងសម្រេចបានជោគជ័យថ្មីៗភារកិច្ចដែលបក្ស រដ្ឋនិងប្រជាជនប្រគល់ជូន ។
បន្ថែមលើនោះ អ៊ុំ រាត្រី ក៏ដូចលោកលោកលឺ ក្វាងងឺយ បានប្តេជ្ញាថា នឹងបន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរដូចដែលមានចែងក្នុងស្មារតីខ្លឹមសារនៃអនុស្សារណ:យោគយល់គ្នាដែលបានចុះហត្ថលេខាលើកទី១កាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០១២និងលើកទី២ កាលពីថ្ងៃទី០៥ខែតុលាឆ្នាំ២០១៧ កន្លងមក។
ហើយគ្រោងបន្តចុះហត្ថលេខា១លើកទៀតសម្រាប់អនុវត្តពីឆ្នាំ២០២២-២០២៦ ៕ដោយ៖ឃិន គន្ធា