ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​ធ្វើ​ឲ្យ​សិស្ស​ម្នាក់​ស្លាប់​ខណៈ​កំពុង​ជិះ​កង់​អាគុយទៅសាលារៀន

0

កំពង់ឆ្នាំង៖ មានករណីគ្រោះថ្នាក់ចរាច
រណ៍មួយបានកើតឡើងរវាងរថយន្ត ហាយឡិនឌ័របើកបរក្នុងល្បឿនលឿនបានបុកក្មេងស្រីជាសិស្សសាលាម្នាក់បណ្ដាលឲ្យស្លាប់ ខណៈកំពុងជិះកង់អាគុយទៅរៀន ត្រង់ចំណុចផ្លូវ បំបែក
ជាបួន ។ហេតុការណ៍ខាងលើនេះបានកើតឡើងនៅម៉ោងជាង១២ថ្ងៃទី១៨ ខែមករាឆ្នាំ 2023 នៅចំណុចភូមិភូមិ
គល់គប់.ឃុំស្រែថ្មី ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងតាមបណ្ដោយផ្លូវវាងក្រុងផ្លូវប្រសប់លេខ៥៣ ចន្លោះបង្គោលគីឡូ ម៉ែត្រលេខ៨៦.៨៧។

រថយន្តបង្កម៉ាកតូយូតាហាយឡែនឌរ័ពណ៌ទឹកមាសពាក់ស្លាកលេខ.ពោធិ៍
សាត់.1B.76.06 បើកបរក្នុងទិស
ដៅពីខាងត្បូងទៅខាងជើង។

យោងតាមការបញ្ជាក់ពីអធិការនគបាលស្រុករលាប្អៀរដែលបានចុះដល់កន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើត
ហេតុរថយន្តខាងលើនេះ បើកបរក្នុងល្បឿនលឿនលុះ មកដល់ចំណុចផ្លូវបំបែកជាបួនបានបុកក្មេងស្រីដែលជិះកង់អាគុយទៅរៀនបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្មេងរងគ្រោះមានឈ្មោះ វ៉ាត ភាណាន់ អាយុ១៤ឆ្នាំរស់នៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុក
រលាបៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបទស្រមោល ដោយបន្សល់
ទុករថយន្តនិងកន្លែងកើតហេតុ ប៉ុន្តែត្រូវបានសមត្ថកិច្ចនិងប្រជាជនប្រដេញចាប់ខ្លួនបានភ្លាមៗផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាយកំពុងធ្វើកំណត់ហេតុនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។

យោងតាមរបាយការរបស់ស្នងការរងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់
ឆ្នាំងលោកឧត្តមសេនីយត្រី កេត យ៉ុង បានឱ្យដឹងថា លើកំណាត់វាងក្រុងកំពង់
ឆ្នាំងនេះគិតពីថ្ងៃទី ២ ដល់ថ្ងៃទី ១៨ ខែមករា មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបណ្តាលឱ្យមនុស្ស២នាក់ស្លាប់និង២នាក់ផ្សេងទៀតរងរបួសធ្ងន់។

ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកផែនចរាចរណ៍ផ្លូវគោកខេត្តលោកឧត្តមសេនីយ៍ត្រីកេត យ៉ុង ក៏ដូច
ជា​​លោក​ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត
កំពង់ឆ្នាំងបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំងអស់​សូមកុំបើកបរហួសល្បឿនកំណត់និងបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ សូមចូលរួមបើកបរគោរពច្បាប់ចរាចរណ៍និងផ្លាកសញ្ញាឱ្យបានត្រឹមត្រូវដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតនិងខូចខាតទ្រព្យសម្បត្តិរបស់ខ្លួន៕
សុខ គឹមសៀន