ខេត្តបន្ទាយមានជ័យនិងខេត្តវិញឡុងអះអាងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច

ខេត្តបន្ទាយមានជ័យ៖ព្រះរាជាណាចក្រកម្ពុជានិងខេត្តវិញឡុង សាធារណរដ្ឋសង្គមនិយមវៀតណាម អះអាងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទំនាក់ទំនង ពិសេសវិស័យសេដ្ឋកិច្ច ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងសមភាគីលោកលឺ ក្វាងងឺយ ប្រធានគណ:កម្មាធិការប្រជាជនខេត្តវិញឡុង ថ្លែងដូច្នេះក្នុងកិច្ចប្រជុំពិភាក្សានិងជូនពរក្នុងឱកាសបុណ្យឆ្នាំថ្មីតាមចន្ទគតិ ឆ្នាំថោះ ពស២៥៦៥ គស២០២៣ កាលពីថ្ងៃទី១៨ខែមករា នៅសាលាខេត្តវិញឡុង ប្រទេសវៀតណាម។ឯកឧត្តមបានបន្តថា ដំណើរទស្សនកិច្ចនាលើកនេះ ក៏ជាមោទនភាពមួយដែលប្រទេសយើងទាំងពីរបានទើបងើបចេញផុតពីវិបត្តិសាកលនៃការឆ្លងរាលដាលជម្ងឺកូវីដ១៩ ឈានទៅបើកប្រទេសនិងបើកព្រំដែនពេញលេញឡើងវិញដើម្បីស្តារសេដ្ឋកិច្ច ដែលជាលទ្ធផលដ៏ល្អប្រសើរនេះគឺបានដោយសារនយោបាយគ្រប់គ្រងជម្ងឺកូវីដ១៩ របស់រដ្ឋាភិបាលប្រទេសទាំងពីរមានប្រសិទ្ធភាពខ្ពស់និងការចាក់វ៉ាក់សាំងបង្ការជម្ងឺនេះដល់ប្រជាពលរដ្ឋសម្រេចបានតាមផែនការ ។ទស្សនកិច្ចមានបំណងនិង ប្រជុំពិភាក្សាស្តីពីការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ។
និងជាពិសេសដើម្បីជូនពរនាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំថោះ តាមចន្ទគតិ ជូនពរដល់ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត គណៈ:កម្មាធិការប្រជាជន ព្រមទាំងកម្មាភិបាល កងកម្លាំងប្រដាប់អាវុធនិងប្រជាជនខេត្តវិញឡុង ។ឯកត្តមបានរំលឹកពីពីគុណូបក្ការ:គូរបស់បក្ស រដ្ឋ ប្រជាជនវៀតណាមនិងវីរ:ភាពដ៏អង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានចូលរួមនិងឧបត្ថម្ភ គាំទ្រដល់ចលនានៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គាមហាពញ្ញាចក្រីហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម សម្តេចអគ្គមហាសេនាបតិតែធីហ៊ូន សែននិង ឥស្សរជន វីរជន យុទ្ធជនដ៏ទៃទៀតដែលបានផ្តួលរំលំរបរប្រល័យពូជសាសន៍ប៉ុល ពត នាំមកនូវជ័យជម្នះថ្ងៃ៧មករាឆ្នាំ១៩៧៩ ទើបប្រទេសកម្ពុជាមានការស្តារ អភិវឌ្ឍន៍និងសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ ។
ឯកឧត្តមលឺ ក្វាងងឺយ ប្រធានគណ:កម្មាធិការប្រជាជនខេត្តវិញឡុងមានប្រសាសន៍ថ្លែងអំណរគុណអភិបាលខេត្តបន្ទាយមានជ័យដែលដឹកនាំគណ:ប្រភិភូមកទស្សនាកិច្ច ប្រជុំពិភាក្សាការងារនិងជូនពរដោយផ្ទាល់ ។
ឯកឧត្តមលឺ ក្វាងងឺយ បានបន្តថា : ខេត្តនៅតំបន់ទំនាបទន្លេមេគង្គមួយនេះ មានប្រជាជនជាង៨៥ម៉ឹននាក់ ។ ក្នុងនោះ ជនជាតិដើមខ្មែរជាង២,២នាក់ឬ២% ។មានបង្អែកសេដ្ឋកិច្ចលើវិស័យកសិកម្ម ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម….ដែលផលិតផលសរុបក្នុងស្រុកបានស្មើនឹងប្រមាណ៧៥០លានដុល្លាសរអា ។ក្នុងនោះ ក៏ជម្រុញនិងពង្រឹងនូវការលើកកម្ពស់សុខុមាលភាព ជីវភាពប្រជាជន រួមទាំងបងប្អូនជនជាតិដើម ព្រះសង្ឃខ្មែរផងដែរ ។
បន្ថែមលើនោះ ឯកឧត្តមអ៊ុំ រាត្រី ក៏ដូចឯកឧត្តមលោកលឺ ក្វាងងឺយ បានប្តេជ្ញាថា នឹងបន្តពូនជ្រុំចំណងមិត្តភាព ភាតរ:ភាពសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរដូចដែលមានចែងក្នុងស្មារតីខ្លឹមសារនៃអនុស្សារណ:យោគយល់គ្នាដែលបានចុះហត្ថលេខាលើកទី១កាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០១២និងលើកទី២ កាលពីថ្ងៃទី០៥ខែតុលាឆ្នាំ២០១៧ កន្លងមក។ហើយគ្រោងបន្ត៥ឆ្នាំទៀត។
គណៈ:ប្រតិភូ ក៏បានបន្តទស្សនកិច្ចស្វែងយល់ ពីការប្រកបរបរលើកកម្ពស់និងធ្វើអោយជីវភាពរបស់ប្រជាជនបានធូរធារឡើងជាលំដាប់នូវការដាំបន្លែសាលាដសងនៅសហគមន៍មួយក្នុងក្រុងប៊ិនមិន ទីរួមខេត្ត។ក៏ទស្សនកិច្ចស្វែងយល់សង្វាក់ផលិតកម្មនៅរោងចក្រផលិតមីឆ្អិនស្រាប់នៃក្រុមហ៊ុនអេស៊ីឃុក វៀតណាម(ACECOOK ,Vietnam )ដែលជាក្រុមហ៊ុនឯកជនជប៉ុននៅវៀតណាម ស្ថិតនៅទីរួមខេត្តដែរដែលផ្តល់ការដល់បុគ្គលិក កម្មករចំនួន៨០០នាក់និងសេដ្ឋកិច្ចងគ្រួសារនិងសេដ្ឋកិច្ចខេត្តដ៏ប្រសើរ ៕ដោយ៖ឃិន គន្ធា