ប្រភេទដំណាំបន្លែសាលាដសងកសិករមិនផ្លាស់ប្តូររបរព្រោះរីកចម្រើន វិញឡុង-វៀតណាម

0

បន្ទាយមានជ័យ: សហគមន៍កសិករនៅក្រុងប៊ិនមិនខេត្តវិញឡុង ប្រទេសវៀតណាម បានលើកឡើងថា ការដាំបន្លែសាលាដសងរបស់ពួកខ្លួនមិនផ្លាស់ប្តូរដំណាំនេះនិងរបរទៅផ្សេង ក៍ដោយសារតែវារីកចម្រើនជាលំដាប់។
ប្រធានសហគមន៍នោះ,លោកប្រធានការិយាល័យសេដ្ឋកិច្ចក្រុងនិងលោកអនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តវិញឡុងបានជម្រាបគណ:ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកស្រី ដែលអញ្ជើញទស្សនកិច្ចស្វែងយល់នៅទីនោះ នាសប្ដាទី៣ ខែមករាឆ្នាំ២០២៣ ។
លោកឡេ ថាញ់ថ្វឹង ប្រធានការិយាល័យសេដ្ឋកិច្ចក្រុងក្រុងប៊ិនមិន(ទីរួមខេត្តវិញឡុង) លោកង្វៀន វ៉ាងលីន អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តវិញឡុង អោយដឹងថា: ក្រុងនេះ បានផ្តោតលើវិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម សេវាកម្ម ការចិញ្ចឹមសត្វ ចិញ្ចឹមមច្ឆ:ជាតិ នេសាទ …។
ប៉ុន្តែដោយសារលក្ខណ:សណ្ឋានដីសណ្តវាលទំនាបទន្លេមេគង្គនិងភាពជាចម្រុះនៃភូមិសាស្ត្រនេះ ទើបបក្ស រដ្ឋនិងជំនាញបានកំណត់ទស្សន:វិស័យនិងដាក់ផែនការអភិវឌ្ឍន៍ដោយបត់បែនតាមលក្ខណ:ជាក់ស្តែង។ហើយជម្រុញប្រើប្រាសឬទាញយកផលប្រយោជន៍អោយអស់លទ្ធភាពនៃសក្តានុពលភូមិសាស្ត្រ ។អស់លោកបានបន្តថា: ក្នុងចំណោមផ្ទៃដីកសិកម្ម១៨០ពាន់ហិចតារបស់ខេត្ត មាន៩០ពាន់ហិចតាសម្រាប់ដំណាំបន្លែ ផ្កាចម្រុះ ដំណាំឈើហូបផ្លែឆ្លងកាត់រដូវ ។
ដោយឡែក ក្នុងក្រុងនេះ មានប្រជាជន៨ម៉ឺននាក់បានប្រករបរកសិកម្មដោយផ្ទាល់និងដោយប្រយោល ។ឯដំណាំបន្លែសាលាដសងនេះ បានប្រើប្រាសនូវផ្ទៃដីចំនួន១២០ហិចតាសម្រាប់ដាំដុះ ក្នុហនោះបានបង្កើតជាសហគមន៍ធំមួយសម្រាប់ជួយឧបត្ថម្ភ គាំទ្រ ជ្រោមជ្រែងគ្នាលើការបច្ចេកទេស ការផលិត និងរកទីផ្សារឬ ។
ក្នុងនោះដែរ រដ្ឋបានផ្តល់ជូននូវការតភ្ជាបបណ្តាញទឹក ភ្លើង ផ្លូវ និងសេវាប្រឹក្សាយោបល់បច្ចេកទេស ។ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានចាប់អារម្មណ៍លើដំណាំបន្លែសាលាដសងនេះ ថានៅស្រុកខ្មែរយើង ក៏ប្រជាពលរដ្ឋនិយមចូលចិត្តបរិភោកច្រើនឡើង។ហើយ អំណោយលើដីមានជីវជាតិនិងការដាំដុះ កសិករក៏អាចដាំបាន ជាមួយនឹងការចំណាយថ្លៃដើមក៏តីចដែរ។
ឯកឧត្ដមបានណែនាំអោយលោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យដែលជាសមាជិកគណ:ប្រតិភូខេត្តបន្ទាយមានជ័យទៅទស្សនកិច្ចទីនោះ គួរយកបទពិសោធន៍នេះទៅផ្សព្វផ្សាយដល់កសិករគោលដៅក្នុងខេត្តដើម្បីដាំបន្លែនេះ៕ដោយ៖ឃិន គន្ធា