អភិបាលខែត្តកំពង់ចាម​ កាត់វិញ្ញាសាប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា មណ្ឌលកំពង់ចាម នៅពុទ្ធិកវិទ្យាល័យសម្ដេច ជួន ណាត

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី រួមនិមន្តដោយព្រះសីលសំវរ ប៊ត តាំងឆេង ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះនាគមុនីមេគណខេត្តកំពង់ចាម និងព្រះសហការី នាព្រឹកថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២៣​នេះ​ បានអញ្ជើញកាត់វិញ្ញាសាប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា មណ្ឌលកំពង់ចាម នៅពុទ្ធិកវិទ្យាល័យសម្ដេច ជួន ណាត សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក ហ៊ីម ស្រ៊ី តំណាងក្រសួងធម្មការ និងសាសនា លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម ព្រមទាំងសហការី។
គួរបញ្ជាក់ថា ការប្រឡងនេះមានបេក្ខសមណៈ និងបេក្ខជនចំនួន៤២៣អង្គ/នាក់ ស្មើនឹង១៧បន្ទប់។