ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ និង​លោក​ជំទាវ​ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣  ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ  បត្តិការសឹករងកពង់ធំ  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខនិងបាននាំយកអំណោយស្បៀងអាហារ ថវិកា មួយចំនួនទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេលោកតែងតែគិតគូរយកគិតទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ ដោយបានរួម ចំណែកជាមួយសម្តេចតេជោអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិ ភាពពេញលេញដូចសព្វថ្ងៃនេះ។ ជា​មួយ​នេះ​ដែរ​សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានសូមជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់និងក្រុមគ្រួសារ សូមបានប្រកបតែសេចក្តីសុខសេចក្តីចម្រើន សុខភាព​ល្អ​ និងសុភមង្គលគ្រប់ពេលវេលា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ អញ្ជើញ​ទៅ​ពិនិត្យ​មេីល​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុង ក្រោយ​ដែល​បាន​បិទ​ផ្សាយ​នៅ​សាលា​ឃុំ​ សង្កាត់​ដើម្បី​មាន​ឈ្មោះ​ទៅបោះឆ្នោត​​នៅ​ថ្ងៃ​ទី​២៣​ខែ​កក្កដា​ ឆ្នាំ​២០២៣ខាងមុខ​នេះ​ឲ្យបានគ្រប់ៗគ្នា ហើយ​ត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល នឹងបានអញ្ជើញបងប្អូនទាំងអស់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៦ ឲ្យបានគ្រប់ៗគ្នា ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងរៀបចំចាក់ជូនបងប្អូននៅពេលខាងមុខដ៏ខ្លីនេះ។

នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដែលជាអំណោយរបស់ឯក ឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន​១៤១​គ្រួសារ​ ដែលបានអញ្ជេីញចូលរួមក្នុងពិធីនេះផងដែរ។

លោកវរសេនីយ៍ត្រី កៅ ស៊ីម អតីតយុទ្ធ ជនពិការ តំណាងឲ្យក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកដល់ក្រុមគ្រួសារអតីតយុទ្ធជននៅគ្រប់ពេលវេលានិងនៅគ្រប់ទីកន្លែង និងសូមជូនពរសម្ដេច ឯកឧត្តម​លោកជំទាវ លោក លោកស្រីទាំងអស់សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕