មុខសញ្ញាចែកចាយគ្រឿងញៀនពីរនាក់ត្រូវបានប៉ូលីសស្រុកបាទីគាត់ខ្លួន

0

តាកែវ.យុវជនពីរនាក់ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនត្រូវបានប៉ូលីសស្រុកបាទីឃាត់ខ្លួនបាននៅចំណុចភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង១៤នឹង២០នាទី។
ប៉ូលីសស្រុកបាទីបានអត់ដឹងថាជនសង្ស័យ០១មានឈ្មោះ មុល នាង ភេទប្រុសអាយុ ២៤ ឆ្នាំរស់នៅភូមិហនុមានឃុំក្រាំងធុងស្រុកបាទីខេត្តតាកែវមានមុខរបរមិនពិតប្រាកដ។
០២មានឈ្មោះផលវិបុលភេទប្រុសអាយុ ២១ ឆ្នាំមានទីលំនៅរស់នៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទីខេត្តតាកែវ។វត្ថុតាងដកហូតបានក្រាមពណ៌សង្ស័យសារធាតុញៀនខុសច្បាប់ ០៦ កញ្ចប់និងទូរសព្ទដៃ២គ្រឿង។ជនសង្ស័យទាំងពីរជាមុខសញ្ញាជួញដូរសារធាតុមានខុសច្បាប់។
ប៉ូលីសស្រុកបាទីបានដឹងទៀតថាមុនពេលចាប់ជនសង្ស័យទាំងពីរកម្លាំងជំនាញអធិការបានចុះល្បាតនៅចំណុចភូមិហនុមាន ឃុំក្រាំងធ្នង់ សុខបាទី ខេត្តតាកែវប្រទះឃើញជនសង្ស័យទាំងពីរក៏បានហៅឈប់សួរនាំឆែកឆេរឃើញក្រាមពណ៌សង្ស័យសារធាតុញៀនខុសច្បាប់០៦កញ្ចប់រួចនាំខ្លួនមកកាន់អធិការដ្ឋានស្រុកបាទី។
បច្ចុប្បន្នជនសង្ស័យទាំងពីរត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទស្សនាដំបូងខេត្តតាកែវដើម្បីចាត់ការតាមនីតិវិធីច្បាប់។