ឯកឧត្តមបណ្ឌិត ជា ចាន់តូ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានគណបក្សប្រជាជនកម្ពុជា សមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុក ឃុំ និងភូមិនៃស្រុកសណ្តាន់

0

(កំពង់ធំ)÷ ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានគណបក្សប្រជាជនកម្ពុជា សមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុក ឃុំ និងភូមិ នៃស្រុកសណ្តាន់ប្រមាណជាង៣៥០នាក់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ជា ចាន់តូ បានថ្លែងថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជួយសង្រ្គោះអាយុជីវិតរបស់បងប្អូនជាពលរដ្ឋឲ្យរួចផុតពីជំងឺកូវីដ-១៩ បានមួយចំនួនធំ និងនាំវ៉ាក់សាំងផ្តល់ជូនចាប់ពីដុសទី១ រហូតដល់ដុសទី៦ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងធ្វើឲ្យទេសជាតិមានសុខសន្តិភាពដល់សព្វថ្ងៃ។ ដោយមាននយោបាយឈ្នះ ឈ្នះ មានមោទនភាព តម្លាភាព និងភាពស្មោះត្រង់បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនជាបន្តបន្ទាប់ ភាពជោគជ័យរបស់រាជរដ្ឋាភិបាល គឺការដោះស្រាយពីបញ្ហាទុក្ខកង្វល់ជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងការដឹកនាំប្រកបដោយទស្សនវិស័យ។

ជាចុងក្រោយឯកឧត្តមបណ្ឌិត ជា ចាន់តូ បានផ្ដាំផ្ញើដល់សមាជិកសមាជិកាទាំងអស់គឺ ត្រូវត្រៀមខ្លួនទៅបោះឆ្នោតដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ នីតិកាលទី៧ខាងមុខនេះមានដូចតទៅ ការប្ដេជ្ញាចិត្តអំពីយុទ្ធសាស្ត្ររបស់គណបក្សពង្រីកភាពឈ្នះ ចូលរួមយ៉ាងសកម្មដើម្បីលើកកម្ពស់ភាពជោគជ័យធំៗរបស់គណបក្សប្រជាជនកម្ពុជា។ ប្រើប្រាស់កម្លាំងសម្រុក ភាពយុត្តិធម៌របស់គណបក្ស ជួបជុំជាមួយសមាជិក សមាជិកសគណបក្ស ជាមួយមហាជន សំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សយុវជន និងចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលជាសមាជិកសមាជិការបសគណបក្សប្រជាជនកម្ពុជា។ អនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់បញ្ជា និងចូលរួមយ៉ាងសកម្ម ក្នុងការទំនាក់ទំនងជាមួយសប្បុរសជននានា ដើម្បីរៀបចំផែនការកសាងថ្មី ក្នុងការឃោសនា ឲ្យមានដំណើរការប្រកបដោយគុណភាពខ្ពស់។