បញ្ជាការ​ដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ធំ  ផ្សព្វ​ផ្សាយ​គោលគំនិត​យេនឌ័រ  និងវិធានការពារ ព្យាបាលជំងឺគ្រុនចាញ់ ដល់នាយទាហាន នាយទាហានរង ននិងពលទាហាន

0

(កំពង់ធំ)÷ ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការ​ដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានរៀបចំ​ពិធី​ផ្សព្វ​ផ្សាយ​គោលគំនិត​យេនឌ័រ  និងវិធានការពារ ការព្យាបាលជម្ងឺគ្រុនចាញ់ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ  និងលោកស្រី វរសេនីយ៍ឯក វេជ្ជ ពេជ្រ សុវណ្ណ នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ យោធយោធភូមិភាគទី៤ ។​

លោកវរសេនីយត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋាន តំណាង​ឲ្យ​អង្គពិធី​បា​នឡើងថ្លែងសន្ទរកថាស្វាគមន៍​ និង​រាយការណ៍អំពីសភាពការណ៍ទូទៅ​នៃ​ស្ថាន​ភាព​ជំងឺ​ និង​វិធានការការពារ ព្យាបាលជម្ងឺគ្រុនចាញ់  ព្រមទាំង​ការ​យល់ដឹងអំ​ពី​គោល​គំនិត​  និងការអនុវត្តន៍​ការ​យ៉េនឌ័រ​ របស់​បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​នាពេលកន្លងមក​ជូន​គណ​គណអធិបតី​និង​អង្គពិធី​ផងដែរ​ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន  មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ  បាន​ថ្លែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ប្រតិភូ​ក្រុម​ការងារ​យ៉េនឌ័រ​ និងក្រុម​ការ​ងារ​សុខាភិបាល​របស់​បញ្ជាការ​ដ្ឋាន​យោធភូមិភាគ​ទី​៤​ ដែល​បាន​អញ្ជើញ​មក​បំពេញ​ភារកិច្ច​នៅ​ទីបញ្ជការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​។

ជា​មួយ​នេះ​ដែរ​ ឯក​ឧត្តម​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ក៍បានណែនាំដល់យោធិនទាំងអស់​ត្រូវ​ត្រង់​ត្រាប់​ស្តាប់​ ការ​ពន្យល់​ណែនាំ​ពី​ក្រុមងារយេនឌ័រនិងក្រុមការងារជម្ងឺគ្រុនចាញ់ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយនិងណែនាំពីលោកស្រី វរសេនីយ៍ឯក វេជ្ជ ពេជ្រ សុវណ្ណ នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ យោធយោធភូមិភាគទី៤ នៅ​ពេល​នេះ​ ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ ។​

លោកស្រី វរសេនីយ៍ឯក វេជ្ជ ពេជ្រ សុវណ្ណ នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ យោធយោធភូមិភាគទី៤ បានផ្សព្វផ្សាយ​ ស្តីពីការពារ ការព្យាបាលជម្ងឺ គ្រុនចាញ់ ជំងឺកូវីដ-១៩ និងគោលគំនិតយេនឌ័រ​ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានតំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ធំ  ។​ ក្នុងឱកាសនេះផងដែរ លោស្រី​វរសេនីយ៍ឯក​ប្រធាន​ប្រតិភូ​ ក៏បានសំណូមពរដល់បងប្អូន កងទ័ព ក្រុមគ្រួសាររបស់កងទ័ព ត្រូវមានការចេះយោគយល់គ្នាទៅវិញទៅមកដោយមិនប្រកាន់ការងារបុរស និងការងារស្រ្តីឡើយ ត្រូវរស់នៅស្អាតពាក់អាវដៃវែង ខោជើងវែង គេងត្រូវមានមុង ដើម្បីការពារជម្ងឺគ្រុនចាញ់នៅរដូវភ្លៀងធ្លាក់ខាងមុខ និងត្រូវរក្សានៅអនាម័យ រស់នៅស្អាត ត្រូវលាងដៃជាមួយអាល់កុល.ជេល ដើម្បីការពារការឆ្លងរីករាល់ដាល់នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឱ្យបានទាំងអស់គ្នា៕