ម្ចាស់ចតម៉ូតូចោលមុខផ្ទះភ្លេចដកសោររវល់ចូលឆ្នាំចិនលោកចោរជិះយកទៅបាត់

0

ឧត្តរមានជ័យ)ឈប់ចតម៉ូតូចោលនៅមុខផ្ទះភ្លេចដកកូនសោរចេញខណះពេលដែលម្ចាស់ផ្ទះកំពុងវីវក់ទៅនឹងថ្ងៃបុណ្យចូលឆ្នាំចិនក៏ត្រូវលោកចោរជិះយកទៅបានដោយសុវត្តិភាពបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោដល់អ្នកជិតខាងពេញភូមិ។

ហេតុការណ៏ករណីលោកចោរសុីដាច់ម៉ូតូ១គ្រឿងដោយសុវត្តិភាពចំថ្ងៃទី១នៃបុណ្យចូលឆ្នាំចិននេះដែរបានកើតឡើងនៅចុងសប្តាហ៏កន្លងទៅថ្ងៃទី២១ខែមករាឆ្នាំ២០២៣វេលាម៉ោង០៣និង៤០នាទីរសៀលស្ថិតនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ប្រភពពីជនរងគ្រោះដែលជាម្ចាស់ម៉ូតូឈ្មោះម៉នពិសិទ្ធភេទប្រុសអាយុ២៧ឆ្នាំមុខរបរគ្រូបង្រៀនប្រពន្ធឈ្មោះយាតចាន់នីភេទស្រីអាយុ២៥ឆ្នាំមុខរបរជាគ្រូបង្រៀនដូចគ្នារស់នៅភូមិដូនដែនសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យបានប្រាប់ឲ្យដឹងនៅថ្ងៃទី២២ខែមករាឆ្នាំ២០២៣នេះថា ម៉ូតូដែលចោរលួចជិះយកទៅបាត់នោះម៉ាកទ្រីមសេ១២៥ពណ៌ខ្មៅផលិតឆ្នាំ២០១៧ពាក់ស្លាកលេខ1C.ឧត្តរមានជ័យ8878។

ម្ចាស់ម៉ូតូដដែលបានអះអាងថា នៅមុនពេលកើតហេតុប្រពន្ធរបស់គាត់បានជិះម៉ូតូដែលបានបាត់នោះយកមកឈប់ចតនៅខាងមុខផ្ទះដោយពុំបានដកកូនសោរចេញនោះទេ ដោយចតទុកចោលបានប្រហែលជា៥នាទីក៏ស្រាប់តែមានមនុស្សស្រែកលឺៗជាសម្លេងមនុស្សប្រុសស្រែកថាសុំខ្ចីម៉ូតូជិះទៅផ្សារបន្តិចសិន លុះក្រោយពេលលឺសម្លេងចឹងគាត់ក៏ចេញពីក្នុងផ្ទះមកវិញក៏បាត់ម៉ូតូនោះភ្លាមៗតែម្តង។

សូមបញ្ជាក់ថា បើយោងទៅតាមការបញ្ជាក់ពីជនរងគ្រោះដែលជាម្ចាស់ម៉ូតូបានបញ្ជាក់បន្ថែមថា តាមការពិនិត្យមើលឆែកកាម៉ារាសុវត្តិភាពឃើញភិនភាគអ្នកជិះម៉ូតូលួចយកទៅបាត់ជាមនុស្សប្រុសពិតមែនតែពុំស្គាល់អត្តសញ្ញាណឡើយ។ក្រោយកើតហេតុរួចម្ចាស់ម៉ូតូក៏បានទៅដាក់ពាក្យបណ្តឹងនៅអធិការនគរបាលក្រុងសំរោងរួចរាល់អស់ហើយដើម្បីឲ្យសមត្ថកិច្ចតាមស្រាវជ្រាវស្វែងជួយរកមុខសញ្ញាជនសង្ស័យដែលបានលួចយកម៉ូតូរបស់គាត់នោះមកចាត់ការទៅតាមនីតិវិធីច្បាប់។ដោយ៖ភ្នំដងរែក