អភិបាលរងខេត្តសៀមរាបដឹកនាំកម្លាំងចម្រុះចុះស្រង់ទិន្នន័យកាត់ឆ្វៀលដីលំនៅឋានប្រជាពលរដ្ឋ២ភូមិក្នុងឃុំអន្លង់សំណរស្រុកជីក្រែង

0

សៀមរាប÷ឯកឧត្ដមនាក់ ណេរ៉ុនអភិបាលរងខេត្តសៀមរាបកាលពីថ្ងៃពុធទី២៣ខែមករាឆ្នាំ២០២៣បានដឹកនាំកម្លាំងចម្រុះក្នុងស្រុកជីក្រែងទៅចុះស្រង់ទិន្នន័យកាត់ឆ្វៀលដីលំនៅឋានប្រជាពលរដ្ឋ២ភូមិគឺភូមិស្ទឹងជ្រៅនិងភូមិមាត់ខ្លាស្ថិតក្នុងឃុំអន្លង់សំណរស្រុកជីក្រែងខេត្តសៀមរាប។
សម៉ាសភាពចូលរួមមានអភិបាលស្រុកជីក្រែង នាយករដ្ឋបាលស្រុកជីក្រែងមេឃុំអន្លង់សំណរនាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបនាយសង្កាត់រដ្ឋបាលជលផលកំពង់ក្ដីនាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរកម្លាំងមន្ត្រីបរិស្ថានស្នាក់ការអន្លង់សំណរប្រជាសហគមន៍ស្ទឹងជ្រៅនិងមាត់ខ្លាព្រមទាំងមេភូមិទាំងពីរភូមិសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះមានលោកអធិការស្រុកជីក្រែងនិងនគរបាលប៉ុស្តិ៍អន្លង់សំណរ កងរាជអាវុធហត្ថស្រុកជីក្រែងប្រជាការពារភូមិព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតក្នុងស្រុកជីក្រែងមធ្យោបាយធ្វើដំណើរដោយកាណូតចំនួន៦គ្រឿង។ក្រោយពីស្រង់ទិន្ន័យដីឆ្វៀលលំនៅឋានប្រជាពលរដ្ឋទាំង២ភូមិនេះរួចឯកឧត្ដមបានអញ្ជើញលោកមេឃុំទាំង៧ឃុំនិងមេភូមិមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងការអាស្រ័យផលស្រូវប្រាំងនៅតំបន់ព្រៃលិចទឹកមុនឆ្នាំ២០១២និងក្រោយឆ្នាំ២០១២រហូតដល់ឆ្នាំ២០២២មកប្រជុំសាល់ធំសាលាស្រុកជីក្រែងនៅរសៀលម៉ោង៤;00នាទីដើម្បីធ្វើកិច្ចផ្តល់យោបល់ពិគ្រោះគ្នា។
ស្រុកជីក្រែង(អ៊ុក ផ្លុង)