កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនខ្លូនជនជាប់សង្ស័យចំនួន០៤នាក់ពាក់ព័ន្ធដូរគ្រឿងញៀនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់

0

ខេត្តព្រះសីហនុ៖កងរាជអាវុធហត្ថខេត្តនាព្រឹក ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៣ បានបញ្ជូនជនសង្សយ័ ពាក់ព័ន្ធ ជួញដូរថ្នាំញៀនចំនួន ០៤នាក់នឹងវត្តុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បី ផ្តន្ទាទោសតាមផ្លូវច្បាប់បន្ទាប់ ពី បញ្ចប់ការសាកសួរ។

លោក វិរៈសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀននៃ កងរាជអាវុធហត្ថ ខេត្ត ព្រះសីហនុ បានឲ្យដឹងថា ជនជាប់សង្ស័យចំនួន០៤នាក់ខាងលើនេះត្រូវបាន កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តចាប់ខ្លូនក្នុងបទល្មើសជាក់ស្តែងចំនួន០២ករណីផ្សេងគ្នា ពាក់ព័ន្ធអំពើ ជួញដូរនិងរក្សាទុកគ្រឿងញៀន ដោយខុសច្បាប់។

ករណីទី០១ជនសង្ស័យមានឈ្មោះ ៖រិទ្ធ ជាងភេទប្រុស  ត្រូវបានចាប់ខ្លួននៅចំណុចភូមិស្ទឹងច្រាល ឃុំអូរ បាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុនៅវេលាម៉ោង១៧’០០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ដោយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ដឹកនាំដោយលោក អនុសេនីយ៍ទោ ដួង សំបូរ ។ក្រោយ ចាប់ខ្លួនសមត្ថកិច្ចធ្វើការដកហូត វត្តុតាង រូមមាន៖ម៉ូតូ០១គ្រឿង ម៉ាកសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-6228.ម្សៅសថ្លាចំនួន០៤កញ្ចប់ទម្ងន់១,៤៦ក្រាមថ្លឹងទាំងសំបក។

 

ករណីទី០២ជនសង្ស័យមាន ឈ្មោះទី០១. លី សំណាង  ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរស្នាក់នៅបន្ទប់ជួល ក្រុម១២  ភូមិ០៣ សង្កាតលេខ ០២ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ។ទី០២.ឈ្មោះ ប្រាក់ រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអនឡាញកាស៊ីណូឌីហាវ ស្នាក់នៅ ភូមិ០៤ សង្កាត់លេខ ០៤ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ។ទី០៣ .ឈ្មោះ លឹម ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ស្នាក់នៅបន្ទប់ជួលកន្ទុយនាគ ភូមិ ០៤សង្កាត់ ០៤ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ។ដកហូតវត្ថុតាងរួមមាន៖ម្សៅសថ្លាចំនួន05កញ្ចប់ទម្ងន់១៣.៥២ ក្រាមថ្លឹងទាំងសំបក-ទូរស័ព្ទ ចំនួន ០៣ គ្រឿង-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង-ខ្សៀជក់ចំនួន ០៣-ដបជក់ចំនួន០២.លុយខ្មែរចំនួន ១០ម៉ឺនរៀលនិងម៉ូតូចំនួន០១គ្រឿង។ ជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ០០:30នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៣ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនរាជអាវុធហ្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ ត្រី ឡុង គឹមហួរ  នាយការិយាល័យ សហការជាមួយ កម្លាំងកងរាជអាវុធហ្ថ ក្រុងព្រះសីហនុ ដឹកនាំដោយ លោក វរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការគឺចាប់ខ្លួននៅត្រង់ចំណុច ក្រុម១២ ភូមិ ០៣ សង្កាត់ ០២ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ៕

(ដោយនាគសមុទ្រ)