ភ្ញៀវមកលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០២៣ ខេត្តព្រះសីហនុជាង២០ម៉ឺននាក់

0

ខេត្តព្រះសីហនុ៖ក្នុងឧកាសបុណ្យចូលឆ្នាំប្រពៃណីចិនរយៈពេល០៣ថ្ងៃគឺចាប់គិតពីថ្ងៃទី២១ទៅដល់២៣ខែមករាឆ្នាំ២០២៣បើតាមការអះអាងរបស់មន្រ្តីមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថាភ្ញៀវទេសចរណ៍ដែលចូលមកលេងកម្សាន្តមានចំនូនជាជ២០ម៉ឺននាក់បើធ្វើការព្រៀបធៀបទៅនិង២០២២គឺមានកើនឡើងប្រមាណ ជាជ៣២, ៩៥% ២០ភាគរយ។

បើយើងធ្វើការពិនិត្យជាក់ស្តែងក៍ដូចជាការបញ្ជាក់ប្រាប់ឲ្យដឹងរបស់មន្ត្រីមន្ទីរទេសចរណ៍ខេត្តឃើញថានៅតាមសណ្ឋាគារឬផ្ទះសំណាក់ជាច្រើនមូយណាក៍មានភ្ញៀវចូលសំរាកពេញៗបន្ទប់ដែរ។ចំណែកភោជនីយដ្ឋានតូចធំក៍ពិនិត្យឃើញផងដែរថាក្នុងហាងមួយណាក៍ដូចគ្នាដែរមានភ្ញៀវចេញចូលហូបចំណីអាហារឥតដាច់ហើយសំរាប់នៅតាមបណ្ឌល់កម្សាន្តវិញដូចជានៅតាមឆ្នេរសមុទ្រជាច្រើនកន្លែងរួមនិងតាមបណ្តាឆ្នេរ និងកោះក៏ មានភ្ញៀវ ទេស ចរណ៍ទៅកម្សាន្តយ៉ាងច្រើនកុះករ។

កំណើនភ្ញៀវទេសចរណ៏ មកលេងកម្សាន្តខេត្តព្រះសីហនុច្រើនបែបនេះ គឺកើតឡើង ក្រោយមានការ ដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងឆ្នេ រស្អាត ធំទូលាយ មានបន្ទប់ទឹកសាធារណៈស្តង់ដាអមតាមមាត់ឆ្នេរជាច្រើនកន្លែង ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ រួមផ្សំនឹងការរៀបចំព្រឹត្តិការណ៍ តាំងពិព័រណ៌អន្តរជាតិ ការប្រគុំតន្ត្រី ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ ក្រោម ដំបូលសុខសន្តិភាពដែលដឹកនាំដោយ  សម្តេចតេជោ  ហ៊ុន  សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ ធ្វើឲ្យ ខេត្តព្រះសីហនុមានសក្ដសនុពលផ្នែកទេសចរ  ក៏ដូចជាវិស័យផ្សេងៗទៀតមានការអិវឌ្ឍន៏រីកចម្រើន៕

(ដោយនាគសមុទ្រ)