គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះទទួលបានអំណោយពីអគ្គមេបញ្ជាការ រងកងយុទ្ធពលខេមរភូមិន្ទ

0

ខេត្តកំពង់ឆ្នាំង ស្បៀងនិងសម្ភារៈជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ត្រូវបានលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង យកទៅប្រគល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះនៅ ភូមិដំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស នារសៀលថ្ងៃទី 23 ខែមករាឆ្នាំ 2023។

នៅក្នុងឱកាសនោះមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានពាំនាំនៅប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខ
និងចូលរួមសោកស្ដាយជាទីបំផុត ពី
ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវ ចំពោះការបាត់បង់ផ្ទះសម្បែងនាពេលនេះ។

លោកមេបញ្ជាការតំបន់ប្រតិបត្តិការ
សឹករងកំពង់ឆ្នាំងបានបន្តថាឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរសុខទុក្ខ បង
ប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយ
ឧបវៈហេតុផ្សេងៗ និងបងប្អូនមានទុក្ខលំបាក គ្រប់ទីកន្លែង។

ជាក់ស្ដែងថ្ងៃនេះឯកឧត្តមក៏បានឧបត្ថម្ភដល់បងប្អូនដែលរងគ្រោះដោយអគ្គីភ័យមានអង្ករចំនួន 100 គីឡូក្រាមស៊ីម៉ង់ 7 បេ មី3 កេសគ្រឿងឧបភោគបរិភោគនិង
ថវិការមួយចំនួនផងដែរ។

ក្រោយពីបានទទួលអំណោយពីឯកឧត្តមហ៊ុន ម៉ាណែតនិងលោកជំទាវ លោក
អឿន រដ្ឋា អាយុ 41 ឆ្នាំដែលរងគ្រោះដោយអគ្គីភ័យ ផ្ទះបានថ្លៃងអំណរគុណដល់ឯកឧត្តមហ៊ុន ម៉ាណែត លោកជំទាវ និងសូមគោរពជូនពរឯកឧត្តម លោក
ជំទាវព្រមទាំងបុត្រាបុត្រីជួបប្រទះ នូវពុទ្ធពរ៤ប្រការគឺអាយុវណ្ណៈសុខៈពលៈ
កុំបី ឃ្លៀងឃ្លាតឡើយ៕សុខ គឹមសៀន