ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំងបានបង្ហាញមុខក្មេងទំនើងចំនួន ៦នាក់ ដែលតែតែង បង្ករអុកឡុកធ្វើសកម្មភាពនៅក្នុងក្រុងកំពង់ឆ្នាំង និង ស្រុករលាប្អៀរ ត្រូវបានឃាត់ខ្លួនហើយ

0

ខេត្តកំពង់ឆ្នាំង: សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ បានបង្ហាញមុខក្មេងទំនើងចំនួន ៦ នាក់ ដែលតែងតែបង្ករការអុកឡុក បង្កររបួសស្នាម ក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ក្នុងរយៈកាលកន្លងមក។

លោកវរៈសេនីយ៍ឯក ពេជ្រ រ៉ី ស្នងការ
រងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាជនសង្ស័យទាំង ៦ នាក់បានបន្តការអុក
ឡុកដេញកាប់ជនរងគ្រោះ ធ្វើដំណើរក្នុងក្រុងកំពង់ឆ្នាំងនិងស្រុករលាប្អៀរ រយៈ
កាលកន្លងមក ៤ករណី ដូចជា កាលពីយប់ថ្ងៃទី ៦ ខែមករា កាប់ម៉ូតូជនរងគ្រោះ នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលា
ប្អៀរ យកស្លាកលេខទៅលក់នៅរាជភ្នំពេញ , យប់ថ្ងៃទី១២ ខែមករា មានករណី កាប់ជនរងគ្រោះ នៅសួនសម្ដេចចៅហ្វាវាំង គង់ សំអុល ក្នុងក្រុងកំពង់ឆ្នាំង, យប់ថ្ងៃទី ១៦ ខែមករា កាប់ជនរងគ្រោះជិៈម៉ូតូគ្នា៤នាក់ នៅចំណុចរង្វង់មូលក្អម ក្នុង ឃុំជ្រៃបាក់,ស្រុករលាប្អៀរ និងចុងក្រោយយប់ថ្ងៃទី ២០ ខែមករា បានធ្វើសកម្មភាពនៅផ្លូវបែកជា៤ មុខផ្ទះសំណាក់ ផ្កាយព្រឹក ក្នុង
ក្រុងកំពង់ឆ្នាំង ។

ក្នុងករណីទាំង៤ខាងលើនេះបានបង្ករឱ្យជនរងគ្រោះរងរបួស៥នាក់ និងខូចខាតម៉ូតូស្រាលចំនួន៤គ្រឿង ។

លោកស្នងការរងបានបន្តថា៖ ក្រោយ
មានករណីកើតឡើង លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់
ឆ្នាំង បានបញ្ជារឱ្យលោក ដឹកនាំកម្លាំង សហការជាមួយ សមត្ថកិច្ចនគរបាលស្រុករលាប្អៀរ ស្រាវជ្រាវ ទើបឈាន
ដល់ការចាប់ខ្លួនជនសង្ស័យ ចំនួន៦
នាក់ ដែលក្នុងនោះរួមមាន ១.ឈ្មោះ
លន វុទ្ឋី អាយុ២៣ ឆ្នាំ ,២ឈ្មោះ ភោគ
លីហៀង អាយុ ១៩ឆ្នាំ ៣ឈ្មោះ រីម ភារៈ អាយុ១៨ឆ្នាំ,៤ មាស ណារី អាយុ១៨ ឆ្នាំ ៥,ស៊ន វិសាល អាយ១៨ឆ្នាំ ,៦ ឈ្មោះ
ឌី ចាន់រាត្រី អាយុ២២ឆ្នាំ ពួកគរទាំង
៦នាក់មានទីលំនៅឃុំគោកបន្ទាយ
និងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ
ខេត្តកំពង់ឆ្នាំង។

លោកវរៈសេនីយ៍ឯក ពេជ្រ រ៉ី បានបញ្ជាក់ថាៈក្រុមក្មេងទំនើងទាំង៦នាក់ មានចរិកកាចសាហាវ គ្រាន់តែមើលមុខមិនបានផង ហើយតែងតែ ជិៈម៉ូតូ ធ្វើសកម្មភាពនៅពេលយប់ ហើយសុទ្ឋសឹងជាក្មេងមានសារធាតុញៀន នៅក្នុងខ្លួន។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ ខាង
លើត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនិតិវិធី ៕ សុខ គឹមសៀន