លោក ហែម ឬទ្ធី អញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ដល់គ្រូបង្គោលថ្នាក់ក្រុង/ស្រុក ស្ដីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម

0

(ប៉ៃលិន)៖ រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ដល់គ្រូបង្គោលថ្នាក់ក្រុង/ស្រុក ស្ដីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម ដោយមានការចូលរួមពីសិក្ខាកាម ដែលមករដ្ឋបាលក្រុង ស្រុក ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ក្រុង ស្រុក ការិយាល័យអប់រំយុវជន និងកីឡា ក្រុង ស្រុក និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ក្នុងខេត្តប៉ៃលិនសរុប១៤នាក់។

លោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការអនុវត្តគណនេយ្យ ភាពសង្គម មានចក្ខុវិស័យផ្តោត ទៅលើការពង្រឹងភាពជាដៃគូ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងប្រជាពលរដ្ឋ ការលើកកម្ពស់នូវសិទ្ធអំណាច របស់ប្រជាពលរដ្ឋ និងគណនយ្យ ភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅអនុវត្តកិច្ចដំណើរការ កំណែទម្រង់ការអភិវឌ្ឍតាម បែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។ លោក បានបន្តថា ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (ច្បាប់រៀបចំអង្គការ) និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលមានតួ អង្គស្ថាប័ន គ.ជ.អ.ប ត្រូវបានបង្កើតឡើង ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២០៨ /១៤២៩ ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០០៨ ជាអ្នកដើរតួក្នុងការសម្របសម្រួលរៀបចំឱ្យមាន នូវព្រឹត្តការណ៍សំខាន់ៗទាំងនេះ។

ជាមួយគ្នានេះ លោក ក៍បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់លោក លោកស្រី ដែលបានអនុវត្ត ទៅតាមតួនាទីភារកិច្ច របស់ខ្លួននាពេលកន្លងមក ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ គោរពតាមនីតិវិធី និងគោលការណ៍ណែនាំ ដែលបានកំណត់នៅក្នុង បទដ្ឋានគតិយុទ្ធនានា។ លោក ហែម ឬទ្ធី អភិបាលរងខេត្ត ក៍បានបញ្ជាក់ដែរថា៖ វគ្គបណ្តុះបណ្តាលនេះ ក៏ជាឱកាសមួយ សម្រាប់មន្ត្រីអង្គភាព ដែលពាក់ព័ន្ធ ពេលអនុវត្តនៅត្រង់ចំណុចណាមួយនោះ មិនទាន់មានភាពច្បាស់លាស់ យើងបានផ្លាស់ប្ដូរមេរៀន បទពិសោធន៍ពីគ្នាទៅវិញ ទៅមក ឲ្យកាន់តែច្បាស់ថែមទៀត ដើម្បី យកចំណេះដឹងទាំងនេះ ទៅបន្តនៅថ្នាក់ក្រុងស្រុក របស់ខ្លួន។ទន្ទឹមនឹងនេះ ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធគណនេយ្យភាពសង្គម នៅថ្នាក់ជាតិ ។

លោកអភិបាលរងខេត្ត ក៏សូមស្នើ ឱ្យមន្ត្រីទទួលបន្ទុកការបញ្ចូលទិន្នន័យ ឱ្យបានទាន់ពេលវេលា ដែលថ្នាក់ជាតិបានកំណត់។ លោកក៏បាមផ្ដាំផ្ញើរដល់ លោក លោកស្រី ដែលជាគ្រូបង្គោល នៅថ្នាក់ក្រុងស្រុក នៅពេលត្រលប់ ទៅវិញត្រូវរាយការណ៍ ជូនគណៈអភិបាលក្រុង/ស្រុករបស់ខ្លួន និងស្នើសុំគោលការណ៍រៀបចំបើកវគ្គ នេះបន្តនៅថ្នាក់ក្រុងស្រុក ជូនដល់រដ្ឋបាលឃុំសង្កាត់ សាលាបឋមសិក្សា និងមណ្ឌលភាព ដែលជាអង្គភាពផ្តល់សេវាទាំងបី ដែលថ្នាក់ជាតិ បានកំណត់យកមកអនុវត្ត ក្នុងកម្មវិធីផែន ការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ហើយប្រសិនជាត្រង់ចំណុចណា ដែលមិនទាន់មានភាពច្បាស់លាស់ សូមសួរនាំមកគ្រូបង្គោលថ្នាក់ខេត្តបន្ថែមទៀត។ ហើយចំពោះការបំពេញការងារអំពីគណនេយ្យភាពសង្គម ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន នាពេលកន្លងមក គឺសង្កេតឃើញថា ទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សំគាល់។ ជំនួសមុខឱ្យរដ្ឋបាលខេត្តប៉ៃលិន សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់លោក លោកស្រីទាំងអស់គ្នា ដែលជាតួអង្គផ្នែកផ្គត់ផ្គង និងផ្នែកតម្រូវការ ដែលបានចូលរួមចំណែកអនុវត្តកម្មវិធី របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន