ខេត្តឧត្តរមានជ័យ៖នៅថ្ងៃទី៣០ខែមករាឆ្នាំ២០២៣នេះប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅចំណុចជប់ត្រគួន
ភូមិ អូរ តាម៉េង
ឃុំអន្លង់វែង
ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
បាននាំគ្នាចេញមុខធ្វើការត៌វ៉ារឿងអាធរស្រុកអន្លង់វែងកំណត់ចែកដីរបស់ពួកគាត់ឲ្យត្រឹមតែ២ហិកតាកន្លះតែពួកគាត់មិនព្រមទទួលយក។
បើយោងតាម
លិខិតមួយច្បាប់
ជម្រាបជូនឯកឧត្តមអភិបាលនៃគណះអភិបាល
ខេត្តឧត្តរមានជ័យ-
កម្មវត្ថុស្តីពីសំណើសុំជួយដោះស្រាយបញ្ហាដីធ្លីនៅចំណុចជប់ត្រកួនដីទំហំ ៤០០ហិកតានិងចំណុចអូរ អំបិលទំហំ៥៨ហិកតាស្ថិតនៅភូមិ
អូរ តាម៉េង
ឃុំអន្លង់វែង
ស្រុកអន្លង់វែង
ខេត្តឧត្តរនានជ័យ។
យោងតាមពាក្យបណ្តឹងចុះថ្ងៃទី២២ខែឧសភាឆ្នាំ២០១៧
របសប្រជាពលរដ្ឋចំនួន១២២គ្រួសាររស់នៅចំណុចជប់
ត្រគួនភូមិអូរតាម៉េងឃុំ/ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។ចំណាឯកឧត្តម
ព្រុំ សុខា រដ្ឋលេខាក្រសួងមហាថ្ទៃ
ចុថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៧។
តបតាមកាម្មវត្ថុ
និងយោងខាងលើខ្ញុំសូមជម្រាបឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តជ្រាបថា÷
ក្រសួងមហាផ្ទៃបានទទួលលិខិតមួយច្បាប់របស់ប្រជាពលរដ្ឋ១២២
គ្រួសារ។
ស្នើសុំជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់នៅចំណុចជប់ត្រកួន
ដីទំហំ៤០០ហិកតានិងចំណុចអូរអំបិលទំហំ៥៨ហិកតា
នៅចំណុចភូមិឃុំខាងលើ។
(សេចក្តីសព្វគ្រប់ដូចមានក្នុងពាក្យបណ្តឹងភ្ជាប់ជាមួយ)។
ដោយពិនិត្យឃើញថាករណីនេះក្នុងសមត្ថកិច្ចដោះស្រាយរបស់អាជ្ញាធរមូលដ្ឋាន។
ដូចនេះក្រសួងមហាផ្ទៃបង្វែជូនឯកឧត្តមអភិបាលនៃគណ:ភិបាលខេត្តដើម្បីពិនិត្យនិងដោះស្រាយជាសមត្ថកិច្ច។
អាស្រ័យហេតុនេះសូមឯកឧត្តមអភិបាលខេត្តជ្រាបនិងចាត់ចែងតាមការគួរ។
សូមឯកឧត្តមទទួលនូវការគោរពរាប់អានដ៍ជ្រាលជ្រៅអំពីខ្ញុំ។
ត.ប.រដ្ឋមន្រ្តីអគ្គលេខាធិការឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ។
ដោយជម្លោះបញ្ហាដីធ្លីដ៍រាំរៃនេះ
រហូតមដល់ថ្ងៃទី៣០ខែមករាឆ្នាំ២០២៣នេះពលរដ្ឋមានការប្រត្តិកម្មបន្ទាប់ពីអាជ្ញាធរស្រុកបានចុះធ្វើការវាស់វែងចែកជូនដីរបស់ពួកគាត់ឲ្យត្រឹមតែ២ហិតាកន្លះដោយពួកគាត់មិនព្រមទទួលយកតាមការកំណត់របស់អាជ្ញាធរ។
មូលហេតុដែលពួកគាត់ព្រុំព្រមទទួលយកនោះដោយសាពួកគាត់ខ្លះមានផ្ទៃដីលើសពី៣ហិកតា។
រីឯពលរដ្ឋខ្លះមានផ្ទៃដីចាប់ពី(២ហិកតាកន្លះពួកគាត់ទទួលយក។
ជំុវិញករណីខាងលើលោក ងួន ធារិទ្ធ
អភិបាលស្រុកអន្លង់វែងបានប្រាប់ឲ្យក្រុមអ្នកសារព័ត៌មានយើងដឹងតាមទូរស័ព្វនៅថ្ងៃ៣០ខែមករានេះថា៖
នេះជាគោលការណ៍របស់ថ្នាក់លើទេ។
ហើយមួយវិញទៀតពលរដ្ឋទាំងនោះសុទ្ធសឹងជានាក់ចំណាកស្រុក
មកកាប់ទន្រ្ទាន
យកដីរដ្ឋ៕ដោយ៖ភ្នំដងរែក