តាកែវ: យុវជនជាសិស្សសាលាម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុដោយសារត្រូវក្រុមក្មេងស្ទាវមួយក្រុមជិះមូ៉តូ៣គ្រឿងមានគ្នាប្រហែល៦នាក់កាប់១កាំបិតបាំងតោចំត្រង់ករផ្នែកខាងឆ្វេង ។ ហេតុការណ៍ដ៏គួរអោយរន្ធត់នេះបានកើតឡើងនៅចំណុចដងផ្លូវជាតិលេខ២ ស្ថិតនៅចន្លោះបង្គាលគីឡូម៉ែត្រលេខ ៩៣ និង៩៤ ស្ថិតក្នុងភូមិ ឈើទាលភ្លោះ ឃុំ៨មុំ ស្រុកទ្រាំង ខេត្តតាកែវ កាលពីរសៀលថ្ងៃទី ៣ ខែ កុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង ១៥ និង៥០នាទី ។ លោកអធិការរងស្រុកទ្រាំងបានអោយដឹងថា មុនពេលកើតហេតុ
មានជនសង្ស័យមួយក្រុមម៉ូតូ០៣គ្រឿង
មានគ្នាប្រហែល៦នាក់ ជិះមកពីទិសខាងជើង ប្រដាប់ដោយកាំបិតាំងតោ បានកាប់ទៅលើជនរងគ្រោះពីរនាក់ជិះម៉ូតូស្របទិសគ្នាពីជើងទៅទិសខាងត្បូង តែកាប់មិនត្រូវ ដោយជនរគ្រោះទាំង២នាក់មានឈ្មោះ
១.ឈ្មោះផល ផាក ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិអង្គុញ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ មុខរបរសិស្ស។
២.ឈ្មោះវណ្ណ ឌី ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិជីខ្មា ឃុំជីខ្មា ស្រុកទ្រាំង មុខរបរសិស្ស។
បន្ទាប់មក ជនសង្ស័យទាំងនោះបានជិះទៅទិសខាងត្បូងធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះប៉ែត កុសលសិទ្ធិ ភេទប្រុស អាយិ ១៧ឆ្នាំ រស់នៅភូមិ បន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ដែលកំពុងជិះម៉ូតូម្នាក់ឯងស្របទិសគ្នាដោយគ្មានមូលហេតុ ដោយកាប់មួយកាំបិតត្រង់កផ្នែកខាងឆ្វេង ស្លាប់កន្លែងកើតហេតុ។ ក្រោយធ្វើសកម្មភាពជនសង្ស័យបានជិះម៉ូតូទៅទិសខាងត្បូងគេចខ្លួនបាត់។
ករណីនេះកម្លាំងនគរបាលស្រុកបានសហការជាមួយកម្លាំងការិយាយ័ជំនាញធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕