លោក វណ្ណៈ សោភានិត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យចំនួន០៤គ្រួសារ

0

(កំពង់ធំ)÷ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣
លោក វណ្ណៈ សោភានិត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក និងមន្រ្តីប្រចាំការបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យចំនួន០៤គ្រួសារ នៅក្នុងភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

គ្រួសារដែលរងគ្រោះឆេះផ្ទះកាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បណ្ដាឱ្យខូចខាត៖ ១.លោកស្រី យ៉ុន ស៊ីណាន អាយុ២៨ឆ្នាំ មុខរបរគ្រូបង្រៀន ឆេះផ្ទះទាំងស្រុងទំហំ៩ម៉ែត្រx១២ម៉ែត្រ ឈើលើថ្មក្រោម ជញ្ជាំងក្ដាត ប្រក់ក្បឿង រួមទាំងទ្រព្យសម្បត្តិរួមមានស្រូវ២តោន អង្ករ២បេ ប្រាក់ចំនួន៤លាន ខ្សែកមាស៥ជី កៅអីក្បាច់១៥កៅអី ងឿកកោះ១ តុកបាយ២គ្រឿង គ្រែបី និងសភ្ភារះប្រើប្រាស់មួយចំនួន។ ២.លោកស្រី យ៉ុន ទីន អាយុ៤៤ឆ្នាំ មុខរបរកសិករ ឆេះខូតខាតទាំងស្រុងផ្ទះទំហំ៦ម៉ែត្រx១២ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្ដារ ប្រក់ក្បឿងរួមមានទ្រព្យសម្បត្តិ មួយចំនួនដូចជា ស្រូវ២តោន អង្ករ១០០គីឡូ គ្រែដេក៣ ទូ១ កៅអី១០ លុយ៥លាន ខ្សែកមាស៣ជីរួមទាំង ទ្រព្យសម្បត្តិប្រើប្រាស់មួយចំនួនទៀត។ ៣.លោកស្រី សោម ទៀង អាយុ៥២ឆ្នាំមុខរបរ ក្រុមប្រឹក្សាឃុំដូងឆេះខូតខាតទាំងស្រុងផ្ទះ ទំហំ៧ម៉ែត្រx១២ម៉ែត្រធ្វើអំពីឈើជញ្ជាំងក្ដា ប្រក់ក្បឿង រួមទាំងទ្រព្យសម្បត្តិមួយចំនួនដូចជាអង្ករ១០០គីឡូ គ្រែ៤គ្រឿង លុយចំនួន២លាន កៅអី១០ តុក១០ ទូ២រួមទាំងទ្រព្យសម្បត្តិប្រើប្រាស់មួយចំនួន។
៤.លោក យួន យ៉ុន អាយុ៦៧ឆ្នាំ មុខរបរកសិករ
ឆេះខូតខាត៥០%ផ្ទះទំហំ៦ម៉ែត្រx៨ម៉ែត្រធ្វើអំពីឈើជញ្ជាំងក្ដា ប្រក់ក្បឿងឆេះផ្នែកខាងមុខ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយឯកឧត្តម ងួន រតនៈ ប្រធាន គណ:កម្មាធិការសាខា ដែលជានិច្ចកាលលោក តែងតែ គិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក(ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា )។

លោក វណ្ណៈ សោភានិត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក សូមឱ្យបងប្អូនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទៅនិងការត្រៀមបង្ការគ្រោះមហន្តរាយដែលអាចកើតមានគ្រប់ពេលវេលា ពិសេសចំពោះភ្លើងទៀន ភ្លើងចង្រ្កាន និងការឆ្លងចរន្ដអគ្គីសនី ដើម្បីចៀសវាងកុំឲ្យមានបញ្ហាកើតឡើងជាយថាហេតុ។

គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមស្រុកប្រាសាទបល្ល័ង្ក បានប្រគល់ជូនដល់គ្រួសារទាំង៤គ្រួសារ ដែលក្នុងគ្រួសារនីមួយៗ ទទួលបាន៖ ថវិកា៥៥០,០០០រៀល អង្ករ៥០គីឡូក្រាម
មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអីវ០១យួរ
ធុងទឹកធំ០១ មុង០១ ភួយ០១ ខ្នើយ០២ កន្ទេល០១
សម្ភារៈផ្ទះបាយ០១ឈុត។ លោកវណ្ណៈ សោភានិត ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមស្រុកប្រាសាទបល្ល័ង្កថវិកា៤០០.០០០រៀល លោកស្រី ឌី រដ្ឋាណារ័ត្ន ថវិកា១០០.០០០រៀល និងសាខាសមាគមនារីខេត្តកំពង់ធំ និងអនុសាខាសមាគមនារីស្រុករួមជាមួយមន្ត្រីរាជការស្រុកប្រាសាទបល្ល័ង្កសរុបថវិកា៨៤០.០០០រៀល។