កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋបាលខេត្តឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៣

0

(កំពង់ធំ)÷ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្ត។រាយ។របស់រដ្ឋបាលខេត្តកំពង់ធំ ឆ្នាំ២០២២ និងមានការងារឆ្នាំ២០២៣ ក្នុងគោលបំណងរៀបចំ កាត់បន្ថយ និងឆ្លើយតបទៅនិងហានិភ័យ គ្រោះមហន្តរាយគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពសមាជិក សមាជិកា មន្ត្រីជំនាញពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងបី នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ដោយស្ថានភាពភូមិសាស្រ្ត និងស្ថានភាពនៃផលប៉ះពាល់ដោយគ្រោះមហន្តរាយក្នុងខេត្តកំពង់ធំ នាពេលកន្លងមក ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរក្រុង ស្រុក ឃុំ បន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ អំពីការត្រៀមបង្ការ ទុកជាមុនដើម្បីឆ្លើយតប អំពីហានិភ័យគ្រោះមហន្តរាយដែលអាចនឹងកើតមានឡើងជាយថាហេតុ ដែលយើងគ្រប់គ្នាមិនបានដឹងទុកជាមុន។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ឡាំង ហេងហួត អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ជូនគោលការណ៍ នូវចំណុចមួយចំនួនដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីអនុវត្តនិងពង្រឹងបន្ថែមរួមមាន ÷ សូមឱ្យលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញការធ្វើបច្ចុប្បន្នភាពត្រៀមបម្រុងសម្រាប់ការឆ្លើយតបទៅនឹងទឹកជំនន់ក្នុងឆ្នាំ២០២៣ នេះឱ្យរួចរាល់ត្រឹមខែឧសភាជារៀងរាល់ឆ្នាំ។ សូមឱ្យលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយពិនិត្យអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា ដែលមានចែងនៅក្នុងសៀវភៅផែនការត្រៀមថ្នាក់ជាតិនិងថ្នាក់ខេត្តសម្រាប់ត្រៀមរៀបចំអនុវត្តការងារគ្រប់គ្រងគ្រោះអន្តរាយ។ អាជ្ញាធរ ឃុំ ស្រុក ត្រូវត្រៀមក្នុងការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពករណីដែលអាចកើតមានគ្រោះមហន្តរាយជាយថាហេតុ។ បង្កើតឱ្យមានការិយាល័យលេខាធិការដ្ឋានទទួលបន្ទុក ការងារគ្រោះអន្តរាយ ដោយមានមន្ត្រីទទួលបន្ទុកច្បាស់លាស់លើការប្រតិបត្តិការងារនេះ។

ជាចុងក្រោយឯកឧត្តម ឡាំ ហេងហួត ក៏បានផ្ដាំផ្ញើនិងជំរុញដល់រដ្ឋបាលខេត្តកំពង់ធំត្រូវតែអនុវត្តការងារ ចំណុចខាងលើនេះឲ្យបានល្អប្រសើរ ដើម្បីធានាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។ ជំរុញដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ បន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋអំពីការត្រៀមបង្ការឆ្លើយតបអំពីហានិភ័យ នៃគ្រោះមហន្តរាយ ដើម្បីពង្រឹងការយល់ដឹង ចូលរួមកាត់បន្ថយគ្រោះថ្នាក់ និងការខូចខាតដោយគ្រោះមហន្តរាយ៕