លោក សាយ គឹមឡម បានលើកឡើងថា ប្រជាពលរដ្ឋល្អគឺ ត្រៀនខ្លួននិងនាំគ្នាទៅបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំដែលនាំដែលប្រកបដោយទស្សពិធរាជធម៌ ឲ្យប្រទេសរីកចម្រើននិងមានសន្តិភាព

(កំពង់ធំ)÷ នៅសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ លោក សាយ គឹមឡម អភិបាល​ស្រុកស្ទោង និងសហការី បានអញ្ជើញ ចែកអំណោយ សម្រាលការលំបាក​របស់ប្រជាពលរដ្ឋ​ដែលបានមានជីវភាពក្រីក្រនិងងាយរងហានិភ័យចំនួន២៩គ្រួសារ នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួននៅពេលនេះ លោកសាយ គឹមឡម បានឡើងថា ប្រជាពលរដ្ឋល្អគឺត្រៀមខ្លួន និងទៅបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំដែលប្រកបដោយទស្សពិធរាជធម៌ដឹកនាំឲ្យប្រទេសរីកចំរើននិងមានសន្តិភាព ហើយនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ក្នុងឱកាសនេះដែរលោកបានពាំនាំនូវការផ្តាំសួរសុខទុក្ខ របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់និងចូលរួមចំណែកក្នុងកិច្ចការមនុដ្សធម៌ និងទុក្ខលំបាកវេទនារបស់ពលរដ្ឋក្នុងមូលដ្ឋាន។ លោកក៏បានបញ្ជាក់បន្ថែមថា ការចែកស្បៀងនៅពេលនេះជាការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកហើយជាកិច្ចការងារចាំបាច់បំផុត ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏ដឋូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែណែនាំ ឲ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ ឬមិនមានការជួយជ្រោមជ្រែង ពីអាជ្ញាធរនោះឡើយ។

លើសពីនេះទៀតលោក សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានត្រូវចេះរស់នៅតាមគន្លងប្រក្រតីភាពថ្មី នាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញ បង្ការមេរោគកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា ព្រោះពេលនេះស្ថានភាពកូវីដ19នៅព្រះរាជាណាចក្រកម្ពុជាយើង និងនៅលើសកលលោកពុំទាន់ផុតរលត់នៅឡើយទេ ។
គួរបញ្ជាក់ផងដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅក្នុងឱកាសនេះក្នុងមួយគ្រួសារៗទទួលបាននូវ អង្ករ០១បេ ត្រីខ០១យួរ ទឹកត្រី០១យួរ និង មី០១កេសផងដែរ។