ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ បានយកអំណោយ ទៅប្រគល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យចំនួន៥គ្រួសារ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣លោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំដូង និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំដូង។

លោក ពៅ វណ្ណា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំដូង
ព្រមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំដូង និងសហការីបាននាំយកអំណោយជូនគ្រួសាររងគ្រោះដោយអគ្គីភ័យចំនួន៥គ្រួសារ នៅភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដូង បានមានប្រសាសន៍ថា ដោយសង្កេតឃើញពីបញ្ហាអគ្គីភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ឆេះអស់ទាំងស្រុងដោយឆ្លងចរន្តអគ្គិសនី ធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិជាច្រើនផងដែរ។ អាស្រ័យហេតុនពសូមឱ្យបងប្អូនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទៅនិងការត្រៀមបង្ការគ្រោះមហន្តរាយដែលអាចកើតមានគ្រប់ពេលវេលា ពិសេសចំពោះភ្លើងទៀន ភ្លើងចង្រ្កាន និងការឆ្លងចរន្ដអគ្គីសនី ដើម្បីចៀសវាងកុំឲ្យមានបញ្ហាកើតឡើងជាយថាហេតុ។

គួរបញ្ជាក់ផងដែរថាចំពោះ៣គ្រួសារ ដែលឆេះផ្ទះទាំងស្រុង ក្នុង១គ្រួសារទទួលបានថវិកា ៤៧០.០០០រៀល ទឹកសុទ្ឋ២០យួរ ទឹកស៊ីអុីវ២យួរ ទឹកត្រី២យួរ និងសៀងផ្អែម២យួរ។ ១គ្រួសារដែលឆេះផ្ទះអស់ ៥០% ទទួលបាន ថវិកា៣២០.០០០រៀល ទឹកសុទ្ឋ២០យួរ ទឹកស៊ីអុីវ២យួរទឹកត្រី២យួរ និងសៀងផ្អែម២យួរ។ ១គ្រួសារដែលឆេះផ្ទះអស់៣០% ទទួលបានថវិកា៣២០.០០០រៀល ទឹកសុទ្ឋ២០យួរ ទឹកស៊ីអុីវ២យួរ ទឹកត្រី២យួរ និងសៀងផ្អែម ២យួរ។ ថវិកាទាំងអស់នេះ បានមកពីការចូលរួមរបស់មន្រ្តីរាជការ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និងជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំដូង៕