សម្ភោធឆ្លងសាលាពុទ្ធិកបឋមសិកក្សាវត្តកកោះកំណប់នៅស្រុកស្វាយចេក

0

បន្ទាយមានជ័យ៖ សាលាពុទ្ធិកបឋមសិក្សាមួយខ្នង នៅក្នុង វត្តពោធិសុវណ្ណរាមកកោះកំណប់ ក្នុងស្រុកស្វាយចេកខេត្តបន្ទាយមានជ័យដោយការកសាងផ្អែកលើ កម្លាំងសាមគ្គីរបស់ពុទ្ធបរិស័ទចំណុះជើងវត្តឆ្ងាយ ទាំងក្នុងនិងក្រៅប្រទេស បានចំណាយថវិកាអស់ចំនួន ៦០០៨០ដុល្លារសហរដ្ឋ ត្រូវបានធ្វើពិធីបុណ្យឆ្លងនិង កាត់ខ្សែបូសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកលឿងសុភ័ក្ត្រ អភិបាលស្រុកស្វាយចេក។
លោក ខៀវ សុនិមលអនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត និងលោក លឿង សុភក្ត្រ បានមានប្រសាសន៍សម្ដែងការកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅ ចំពោះមោទនភាពដ៏ខ្ពស់ ចំពោះសណ្តានចិត្តសទ្ធា ជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ និងក្រៅប្រទេសបានរួមជាកម្លាំងមហាសាមគ្គីកសាង បាននៅសាលាពុទ្ធិកបឋមសិក្សាមួយខ្នងដ៏ស្កឹមស្កៃសម្រាប់ សាមណៈសិស្ស សិស្សបានសិក្សារៀនសូត្រ ។
លោក លឿងសុភ័ក្ត្រ បានបន្តថា ជាមួយនឹងការថ្លែងអំណរគុណនិងការកោតសរសើរប្រកបដោយសេចក្ដីរីករាយនិងមានមោទនភាពក្រៃលែងដែលបានឃើញកម្លាំងសាមគ្គីដ៏ល្អប្រសើររវាងព្រះសង្ឃនិងពុទ្ធសាសនិកជនតែមានការគាំទ្រយ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាលបាននាំឲ្យតាមទីវត្តអារាម ពុទ្ធិកសិក្សាជាការចាំបាច់យ៉ាងសំខាន់ដែលត្រូវ ពង្រឹងនិងពង្រីកផ្នែកអប់រំសិក្សាបង្កើនធនធានមនុស្សជំរុញការកសាងជាតិឆ្ពោះទៅរកភាពថ្កុំថ្កើងរុងរឿង។ ចុងក្រោយ លោកអភិបាលស្រុកស្វាយចេកបានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈនិងមានឯកសារគ្រប់គ្រាន់ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ ទី២៣ខែកក្កដាឆ្នាំ ២០២៣ខាងមុខនេះឲ្យបានគ្រប់គ្រប់គ្នា។ ចុងបញ្ចប់នៃកម្មវិធីគណៈអធិបតីក៏បានធ្វើការចែកជូននូវបណ្ណសរសើរដល់លោកតាលោកយាយសប្បុរសជនក្នុងឱកាសនេះផងដែរ។ដោយ៖ឃិន គន្ធា