អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងខូចខាតទាំងស្រុង ក្នុងក្រុងកំពត

អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងក្នុងក្រុងកំពត បណ្តាកឱ្យខូចខាតទាំងស្រុង ដែលអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ។

តាមការឱ្យដឹងបពីកងកម្លាំងការិយាល័យពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពតបានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលបានឆេះនោះមានម្ចាស់ ឈ្មោះ ហើយ តារា ភេទប្រុស អាយុ ៥១ឆ្នាំ ស្ថិតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី បណ្តាលឱ្យផ្ទះឆេះអស់ទាំងស្រុង តែមិនបណ្តាលឱ្យមានរបួសដល់មនុស្សឡើយ។

ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គីភ័យនេះ កម្លាំងការិយាល័យពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ៣គ្រឿងក្នុងការពន្លត់អគ្គីភ័យនេះ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នាំយកអំណោយជាគ្រឿងឧបភោគបរិភោគរួមមាន:  អង្ករ ១បាវ ទម្ងន់ ៥០ គីឡូក្រាម ទឹកបរិសុទ្ធ ៥កេស ទឹកសុីអុីវ ទឹកត្រី ២យួរ និងថវិកាចំនួន ៤០០.០០០រៀល ជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យនេះផងដែរ៕