ប្ដីប្រពន្ធឌុបកូនត្រឡប់ពីវាស់ដីវិញបើកម៉ូតូបុកគោរត់ឆ្លងថ្នល់ដួលត្រូវរថយន្តធន់ធំកិនស្លាប់២នាក់របួសកូនប្រុសធ្ងន់

0

បន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៦ ស្លាប់មនុស្សផ្ទួនៗប៉ុន្មានថ្ងៃនេះជាក់ស្តែង រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ខាងលិចភូមិ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង បុរសម្នាក់ជិៈម៉ូតូឌុប ប្រពន្ធនិងកូនប្រុស ត្រឡប់ពីវាស់ដី វិញស្រាប់តែមានគោរត់ឆ្លងថ្នល់បុកគោដួលលើផ្លូវជាតិ ស្របពេលនោះរថយន្តធន់ធំជិៈមកដល់ កិនស្លាប់២នាក់ របួសកូនប្រុសធ្ងន់១ម្នាក់ ហើយត្រូវបានមន្ត្រីចរាចណ៍ដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
មន្ត្រីនគរបាលចរាចរណ៍ជើងគោក នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ជនរងគ្រោះស្លាប់២នាក់១មាន ឈ្មោះ សុខ ណាង ភេទប្រុសអាយុ៣៥ឆ្នាំត្រូវជាប្តីជនរងគ្រោះ២ឈ្មោះ វី ឈៀប អាយុ៣៧ឆ្នាំ ៣.ឈ្មោះ សុខ សីហា អាយុ៧ឆ្នាំជាកូនរបួសធ្ងន់ ទាំង៣នាក់ រស់នៅភូមិសួនអំពៅ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ឲ្យដឹងបន្តទៀតថា មុនពេលគ្រោះថ្នាក់នោះ ជនរងគ្រោះបានជិៈម៉ូតូហុងដាទ្រីម ពាក់ផ្លាកលេខបាត់ដំបងAO.6766បានឌុបប្រពន្ធនិងកូនប្រុសម្នាក់ត្រឡប់ពីវាស់ដីនៅខេត្តព្រះវិហារគោលបំណងត្រឡប់ទៅស្រុកវិញ ក្នុងចំណោមម៉ូតូ៣គ្រឿងមានម៉ូតូប្អូនប្រុសនិងកូនប្រសារផងដែរ នៅពេលបើកម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៦ពីកើតមកលិចដល់ចំណុចកើតហេតុចង្រៃអីមានគោ១ក្បាលរត់ឆ្លងផ្លូវត្រូវបានជនរងគ្រោះបុកពេញទំហឹងបណ្តាលដួលលើដងផ្លូវជាតិ បណ្តាលឲ្យរថយន្តធុនធំហ៊ីយិនដាយពាក់ផ្លាកលេខភ្នំពេញ3C.1460និងរ៉ឺម៉កក្រោយផ្លាកលេខព្រៈសីហនុ4A.3008
បើកស្របទិសគ្នាកិនស្លាប់ភ្លាម២នាក់ប្តីនិងប្រពន្ធនិងកូនប្រុសបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់ភ្លាមៗផងដែ។
ក្រោយសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងវាស់វែងសពនគរបាលវិចខ្ចប់ដឹកតាមរថយន្តសង្គ្រោះ បញ្ជូនដល់ផ្ទះជនរងគ្រោះនៅខេត្តប៉ៃលិន ហើយម៉ូតូជនរងគ្រោះនិងរថយន្ត បង្កគ្រោះថ្នាក់ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៈនេត្រព្រៈ ដើម្បីអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោកអស់ហើយ៕ដោយ ឃិន គន្ធា