ដើរឆ្លុះកង្កែបមិនបានប្រុងប្រយ័ត្នបណ្ដាលឱ្យរអិលជើងធ្លាក់ចូលទៅក្នុងទឹកស្រះស្លាប់ចំនួនពីរនាក់

0

កំពង់ធំ÷ យប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅវេលាម៉ោង៩:២០នាទីយប់ មានករណីលង់ទឹកស្រះស្លាប់ចំនួន០២នាក់ ដែលបាននាំគ្នាដើរទៅឆ្លុះបង្កែប នៅអែបស្រះមិនបានប្រុងប្រយ័ត្នក៏បណ្ដាលឱ្យរអិលជើងធ្លាក់ទៅក្នុងទឹកស្រះ។

តាមរបាយការណ៍បញ្ជាក់ពីរលោកអនុសេនីយឯកឡាច ហុងដា មេប៉ុស្តិ៍សាគ្រាមបានរាយការណ៍ថា ករណីដែលលង់ទឹកស្រះស្លាប់មានចំនួន០២នាក់មានឈ្មោះដូចតទៅ÷ ១.ឈ្មោះ កែន សាល ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជា(អ៊ុបង្កើត) ២.ឈ្មោះ ណាក់ សៀវហេង អាយុ០៥ឆ្នាំត្រូវជា(ក្មួយ)។ អ្នកទាំង០២នាក់ក៏បានបបួលគ្នាចេញទៅរកកង្កែបក្បែរមាត់ស្រះ ដោយសារតែអកុសលក្មួយប្រុសបានធ្លាក់ទៅក្នុងទឹកស្រះ ហើយអ៊ំស្រីក៏បានចុះទៅជួយតែជួយមិនបានបណ្ដាលឲ្យអ្នកទាំងពីរស្លាប់នៅក្នុងទឹកស្រះតែម្ដង។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យបច្ច័យទៅលើសពទាំង០២រួចមក បានបញ្ជាក់ថាសពទាំង០២ពិតជាលង់ទឹកស្រះពិតប្រាកដមែន ហើយសមត្ថកិច្ចក៏បានប្រគល់ទៅដល់គ្រួសារសពយកមកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

គួរបញ្ជាក់ផងដែរថា សពទាំង០២បានទៅឆ្លុះកង្កែបអណ្ដាលឱ្យលង់ទឹកស្លាប់នៅក្នុងទឹកស្រះ ចំណែកឯសពកុមារាដែលបានស្លាប់នោះ មានឪពុកជាជនពិការដៃទាំងពីរមានជីវភាពខ្វះខាតខ្លាំង និងមានកូនតែមួយនាក់(ស្លាប់) ចំពោះប្រពន្ធវិញទៅស៊ីឈ្នួលគេនៅឯក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។