លោកឧត្តសេនីយ៍ត្រី ឆាយ សាវុធ ស្នងការរង ផែនការងារសណ្តាប់ធ្នាប់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក

0

ខេត្តតាកែវ៖ លោកឧត្តសេនីយ៍ត្រី ឆាយ សាវុធ មន្រ្តីប៉ូលីសចរាចរណ៍ត្រូវគោរព វិន័យកងកម្លាំងនគរបាលនឹងមានក្រមសីលធម៌វិជ្ជាជីវៈ អាកប្បកិរិយា ឥរិយាបថ ពេលម៉ោងបំពេញការងារប្រចាំថ្ងៃ។
ថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតកែវនាព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង ផែនការងារសេនាធិការ និង លោកឧត្តសេនីយ៍ត្រី ឆាយ សាវុធ ស្នងការរង ផែនការងារសណ្តាប់ធ្នាប់តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ” ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក វិន័យកងកម្លាំងនគរបាល ក្រមសីលធម៌វិជ្ជាជីវៈ អាកប្បកិរិយា ឥរិយាបថ ពេលម៉ោងបំពេញការងារប្រចាំថ្ងៃដល់ក្រុមទី១ និងក្រុមទី២ “។
ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី ឆាយ សាវុធ ស្នងការរង បានពាំនាំការផ្តាំផ្ញើសួរសុខទុកពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត តាកែវ ដល់កងកម្លាំងនគរបាលចរាចរណ៍ទាំងអស់ដែលមានតួនាទីភារកិច្ចប្រចាំការតាមគោលដៅ ភូមិសាស្រ្តនីមួយៗ ត្រូវបន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយតាមវេទិការសាធារណៈ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ឫនាក់ប្រើប្រាស់លើដងផ្លូវបានយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកស្របតាមអនុក្រឹត្យលេខ៣៩ថ្មី និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់កើតឡើងជាយថាហេតុផងដែរ៕