យោធាខេត្តកំពង់ធំ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបានផ្សព្វផ្សាយបំភ្លៃនិងញុះញង់តាមបណ្តាញសង្គមមកលើសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងក្រុមគ្រួសារ

0

កំពង់ធំ÷ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងប្រចាំសប្តាហ៍ និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់សម រង្ស៊ី ដែលបានផ្សព្វផ្សាយបំភ្លៃនិងញុះញង់តាមបណ្តាញសង្គមមកលើសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារ ដែលពិធីផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ក្នុងនាមនាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបានផ្សព្វផ្សាយបំភ្លៃនិងញុះញង់តាមបណ្តាញសង្គមមកលើសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គឺជាការញុះញ់ងបង្កឧ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិនិងជាអំពើល្មើសច្បាប់ ដែលត្រូវប្រឈមនិងការផ្តន្ទាទោស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា
នៅក្នុងឱកាសនេះផងដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ បានប្តេជ្ញាចិត្តដាច់ខាតការពារាជរដ្ឋាភិបាលស្របច្បាប់ ការពារសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារព្រមទាំងប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងជានាយករដ្ឋមន្ត្រីនៅពេលអនាគត ។