លោក អេង ប៉ជាក និងសប្បុរសជន នាំយកអំណោយផ្ដល់ជូនក្មេងៗកំព្រា ៥២នាក់ ក្នុងមណ្ឌលខេត្តតាកែវ

0

តាកែវ ៖ ក្មេងៗក្នុងមណ្ឌលកុមារកំព្រារ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ៥២នាក់ ទទួលគ្រឿងឧបភោគ បរិភោគសំលៀក បំពាក់ និងសម្ភារៈសិក្សា ពីសម្បុរសជន មកពីរាជធានីភ្នំពេញ កាលពីរព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ។
តាមរយៈលោកវរសេនីយ៍ឯក អេង ប៉ជាក មេបញ្ជាការរងកង រាជអាវុធហត្ថខេត្តតាកែវ និងជាអនុប្រធានចលនាយុវជនកម្ពុជាក្រុម(១៥៧ )សាខាខេត្តតាកែវ បានគៀងគរសម្បុរសជនមកពីរាជធានីភ្នំពេញ និងបានបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់លោក យកមកផ្តល់ជូនក្មេងៗក្នុងមណ្ឌលកុមារកំព្រារខេត្តតាកែវយើងនាពេលនេះ ។
លោក អេង ប៉ជាក បានមានប្រសាសន៍ក្នុងឱកាស នោះថា ដោយមើលឃើញពីទុក្ខលំបាក របស់ក្មេងៗដែលកំពុងស្នាក់ នៅក្នុងមណ្ឌលកុមារកំព្រារ និងដើម្បីជួយសម្រាលការលំបាករបស់គណៈគ្រប់ គ្រង មណ្ឌលមួយផ្នែកផងនោះ ទើបរូបលោកនិងសប្បុរសជន បាននាំយកសម្ភារៈប្រើប្រាស់ និងសម្ភារៈហូបចុកមួយចំនួនធំ ផ្តល់ជូនក្មេងៗ និងលោកគ្រូ អ្នកគ្រូ ក្នុងមណ្ឌលកុមារកំព្រារខេត្តតាកែវនាពេលនេះ ។
លោក អេង ប៉ជាក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តាកែវ និងជាអនុប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សា ខាខេត្ត ក៏បញ្ជាក់ដែរថា សកម្មភាពមនុស្សធម៌ដែលរៀបចំឡេីងនាពេលនេះ គឺគ្មានចលនាអ្វីផ្សេងនោះទេ ក្រៅពីចែករំលែកក្តីស្រឡាញ់ និងលើកទឹកចិត្តឲ្យក្មេងៗ ក្នុងមណ្ឌលមានក្តីសង្ឃឹមក្នុងជីវិត ខិតខំប្រឹងប្រែងរៀនសូត្រ យកចំណេះដឹងឲ្យបានខ្លាំងខ្លាគ្រប់ៗគ្នា ពិសេសធ្វេីជាក្មេងល្អ សិស្សល្អ ស្តាប់បង្គាប់លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់ គ្រង មណ្ឌល ដើម្បីក្លាយខ្លួនជាទំពាងស្នងឬស្សី សម្រាប់ប្រទេសជាតិរបស់យើងនៅថ្ងៃខាងមុខផងដែរ ៕