អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរាប្រជុំគណៈកម្មការគ្រប់គ្រងបរិស្ថានអង្គរ

0

សៀមរាប:  អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកអង្គប្រជុំគណៈកម្មការគ្រប់គ្រងបរិស្ថានអង្គរ ដើម្បីត្រួតពិនិត្យការអនុវត្តន៍ការងារប្រចាំឆ្នាំ និងពិភាក្សាលើកទិសដៅសកម្មភាពបន្តសម្រាប់ឆ្នាំ២០២៣ ព្រមទាំងសម្របសម្រួលការងារតាមនាយកដ្ឋាននីមួយៗដើម្បីពង្រឹងប្រសិទ្ធភាពដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានឱ្យកាន់តែប្រសើរឡើងជាប្រចាំនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ពិធីនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធ។

របៀបវារៈកិច្ចប្រជុំរួមមាន ផ្សព្វផ្សាយផែនការ និងការអនុវត្តកម្មវិធីបរិស្ថានប្រចាំឆ្នាំ ស្វែងយល់បញ្ហា និងរកដំណោះស្រាយរួម និងបង្កើនប្រសិទ្ធភាពការងារ និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថានជាបន្ត៕