បង្រ្កាបមងខុសច្បាប់លួចរកក្នុងតំបន់អភិរក្សព្រែកអន្លង់ទន្លា ២ទូកមនុស្ស ៤នាក់ ត្រូវសមត្ថកិច្ចចម្រុះចុះបង្ក្រាប បានភ្លាមៗនៅនឹងកន្លែងជាក់ស្ដែង

0

កំពង់ឆ្នាំង កាណូត ២គ្រឿងនិងមនុស្ស

៤នាក់ ប្រើប្រាស់ឧបករណ៍មងនេសាទខុសច្បាប់និងលួចនេសាទនៅក្នុងតំបន់អភិរក្ស ព្រែកអន្លង់ទន្លា ក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគរគី ស្រុកបរិបូរណ៌
ត្រូវបានសមត្ថកិច្ចចម្រុះចាប់ឃាត់ខ្លួនធ្វើកិច្ចសន្យា អប់រំ ព្រមាន និងដកហូតយកមងដែលជាឧបករណ៍ខុសច្បាប់។ ករណីបង្ក្រាបបទល្មើសនេសាទខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១៧ ល្ងាចថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០២៣។

អនុវត្តតាមការណែនាំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៣ បានបញ្ជា
ឲ្យក្រុមចំរុះចុះបង្ក្រាប បទល្មើសនេសាទមងបង្ក្រាបកំពុងធ្វើសកម្មភាពនៅក្នុងតំបន់អភិរក្សព្រែកអន្លង់ទន្លា បន្ទាប់ពីប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ច ។

ជាក់ស្ដែង នៅវេលាម៉ោង១៥ រសៀល ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៣កម្លាំងសមត្ថកិច្ចចំរុះ ក៏បានប្រទះឃើញកាណូតឈើ ២ គ្រឿងមានមនុស្ស៩ នាក់ ក្នុងនោះមានកុមារជំទង់ ៥នាក់ បានប្រើ
ប្រាស់ឧបករណ៍មងបង្ក្រាបខុសច្បាប់
កំពុងលួចនេសាទនៅក្នុងតំបន់អភិ
រក្សព្រែកអន្លង់ទន្លាស្ថិតនៅក្នុងភូមិកោះ
តាម៉ូវ ឃុំកំពង់ព្រះគរគី ស្រុកបរិបូណ៌ ។

ភ្លាមនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ
ខូវ លី ស្នងការនគរបាលខេត្ត លោក
ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងបញ្ជាឱ្យក្រុមចំម្រុះ
ចុះចាត់វិធានការបង្ក្រាបភ្លាមៗផងដែរ។

កណីបង្ក្រាបខាងលើកនេះនៅវេលាម៉ោង ១៧ ល្ងាចថ្ងៃទី១៤ ខែមីនាសមត្ថកិច្ចចម្រុះរួមមានកម្លាំង នគរបាលការិយាល័យបង្ក្រាបបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីជលផលខេត្ត សរុបចំនួន ១៥ នាក់ ប្រើប្រាស់កាណូត
បាឡាស្មាច់២គ្រឿង បានទៅដល់ចំណុចតំបន់អភិរក្សព្រែកអន្លង់ទន្លា កន្លែងមានបទល្មើសនេសាទខាងលើនេះ។

ក្រោយពីសមត្ថកិច្ចចម្រុះបានរាយការណ៍សុំយោបល់ថ្នាក់លើ សមត្ថកិច្ចជំនាញ បានសម្រេចធ្វើកិច្ច សន្យាអប់រំនិងព្រមាន ជនល្មើសទាំង៤នាក់ ជាអ្នកប្រើឧបករណ៍នមងបង្ក្រាបនិងលួចនេសាទនៅ
ក្នុងតំបន់អភិរក្សខុសច្បាប់ ។

គឺជនល្មើសទី១ ឈ្មោះ ម៉ៅ សុផលអាយុ ៤០ ឆ្នាំភេទប្រុសនិង២ ប្រពន្ធ. ៣ .ឈ្មោះ វៀង យាំងយុង អាយុ៥៣ ឆ្នាំ ភេទស្រី និងពួកគាត់ទាំង៤នាក់រស់នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ក្នុងនោះសមត្ថកិច្ចចម្រុះបានដកហូតយកឧបករណ៍មងបង្ក្រាបខុសច្បាប់ទាំង២វង់ ដើម្បីកំទេចចោលផងដែរ ៕
សុខ គឹមសៀន