សមាជិកម្នាក់ស្មើនឹងសន្លឹកឆ្នោតគាំទ្រមួយសន្លឹក សមាជិកសមាជិកាទាំងអស់អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ

0

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំ និងជាប្រធាន គណៈកម្មាធិការគណបក្សខេត្តកំពង់ធំ អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់សមាជិកគណបក្សថ្មីចំនួន៥៣៩នាក់ ស្រី២៧៩នាក់ ស្ថិតនៅសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កម្មវិធីសំណេះសំណាងសួរសុខទុក្ខសមាជិកសមាជិកា ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធាន លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំសាន់គ លោកប្រធាន អនុប្រធាន លោក លោកស្រីសមាជិកគណៈកម្មាធិការគណបក្សឃុំសាន់គ និងលោក លោកស្រី សមាជិកសមាជិកាយ៉ាងច្រើនកុះករ។

លោក អ៊ុត វណ្ណរ៉ា សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាបធានគណៈកម្មាធិការគណបក្សស្រុកកំពង់ស្វាយបានឡើងធ្វើរបាយការណ៍ពី សមាជិកក្នុងបញ្ជី មានចំនួន៣៩.២៧២នាក់ ស្រី២១.៩៦៦នាក់ ក្នុងនោះ អាយុ១៨ឆ្នាំ ដល់៣៥ឆ្នាំមានចំនួន១៣.៣៦៥នាក់ ស្រី៧ .២១៩នាក់។ បញ្ចូលក្នុងប្រព័ន្ធ Google Drive បានចំនួន៣៩.២៧២នាក់ ស្រី២១.៩៦៦នាក់ ស្មើនឹង១០០%
។ បញ្ចូលក្នុងប្រព័ន្ធServerបានចំនួន៣៩.០២៨នាក់ ស្រី២១.៧៩២នាក់ស្មើនឹង៩៩,៣៨ % មិនទាន់បានបញ្ចូលចំនួន២៤៤នាក់ ស្រី១៧៤នាក់ ស្មើនឹង០.៦២% ។គណបក្សឃុំសាន់គ បានធ្វើពិធីប្រកាសទទួលស្គាល់សមាជិកគណបក្សថ្មីចំនួន ៥៣៩នាក់ ស្រី២៧៩នាក់។ ជាមួយគ្នានេះ នៅសល់តាមបណ្តាឃុំ១០ឃុំ ចំនួន១៧០៦នាក់ ស្រី៨៦៩នាក់ទៀត នឹងត្រូវរៀបចំធ្វើពិធីប្រកាសទទួលស្គាល់ជាបន្តបន្ទាប់។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ សូមស្វាគមន៏ និង កោតសរសើរចំពោះសមាជិកថ្មី ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ដែលជាកម្លាំងបន្ថែមក្នុងការពង្រឹងមូលដ្ឋានគណបក្សនៅក្នុងឃុំសាន់គ និងសូមការសរសើរដោយស្មោះចំពោះសមាជិកសមាជិកាថ្មីទាំងអស់ ព្រោះថានៅទីនេះក៏ដូចជានៅខេត្តកំពង់ធំ និងខេត្តផ្សេងៗទៀតនៅក្នុងមូលដ្ឋាននីមួយៗមានគណបក្សច្រើនណាស់ធ្វើសកម្មភាពនយោបាយ ដូចជាគណបក្សប្រជាជនកម្ពុជាដែរ។

ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានជំរុញ និងលើកទឹកចិត្តដល់បងប្អូនបានជ្រើសរើសយកគណបក្សប្រជាជន ដើម្បីរួមជីវភាពនយោបាយគណបក្ស ជាពិសេសដោយមើលឃើញនៃការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន សម្ដេចក៏បើកបេះដូងឲ្យទូលាយក្នុងការទទួលយកសមាជិកថ្មីដោយមិនរើសអើងដោយមិនប្រកាន់និន្នាការនយោបាយ។ ទទួលយកជាសមាជិកគណបក្សប្រជាជន និងស្រឡាញ់ស្មើៗគ្នា ទោះបីមានសមាជិកគណបក្សប្រជាជន បានចូលមុន ចូលក្រោយ និងសមាជិកចូលក្រោយជាបន្តបន្ទាប់ទៀត គឺមានការស្រឡាញ់ស្មើៗគ្នា គណបក្សប្រជាជនកម្ពុជាតែងតែមានសកម្មភាពនៅមូលដ្ឋានជាប្រចាំ។ សមាជិកម្នាក់ស្មើនឹងសន្លឹកឆ្នោតគាំទ្រមួយសន្លឹក សូមសមាជិកសមាជិកាទាំងអស់អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ