កំពង់ធំ)÷ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ និងសហការី ព្រមទាំងម្ចាស់ជំនួយអង្គការទស្សនៈពិភពលោកកម្ពុជាអញ្ជើញចូលរួមក្នុងកម្មវិធីផ្ដល់កង់ជូនសិស្សក្រីក្រនៅឃុំបូរណ៍ និងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំចំនួន៧៥កង់ ដែលជាអំណោយរបស់អង្គការទស្សនៈពិភពលោកកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។
ការលើកឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសិស្សក្រីក្រលោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាអង្គការដៃគូជាច្រើន ដែលចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន ក្នុងការជួយដល់គ្រួសារងាយរងគ្រោះ និងជនពិការជាដើម។
លោកអភិបាលស្រុកប្រាសាទសំបូរ ក៏បានបន្តទៀតថាភាពលំបាកមួយចំនួនរបស់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាល ដោយសារកត្តាភាពក្រីក្រធ្វើឲ្យកុមារមួយចំនួនមមករៀនមិនបានទៀងទាត់ ខ្វះមធ្យោបាយធ្វើដំណើរ។ អាស្រ័យហេតុនេះហើយបានជាអង្គការទស្សនៈពិភពលោកកម្ពុជា សហការជាមួយរដ្ឋបាលស្រុកប្រាសាទសំបូរជួយឧបត្ថម្ភកង់ដល់សិស្សានុសិស្សដែលមានជីវភាពក្រីក្រ ដើម្បីឲ្យពួកគាត់មករៀនាឲ្យបានទៀងទាត់ ក្នុងការកាត់បន្ថយភាពក្រីក្របានមួយចំនួនទៀតផងដែរ។
លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរបានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលក្រោមការដឹកនាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអភិវឌ្ឍន៍វិស័យធនធានមនុស្ស និងបានកសាងសាលារៀនគ្រប់ទីកន្លែង ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស។ ក្មួយទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីចូលអភិវឌ្ឍសង្គម ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវប្រកាន់ភ្ជាប់នូវគុណធម៍ និងសីលធម៍រស់នៅសង្គម។ ត្រូវគោរពច្បាប់ចរាចរណ៍
ផ្លូវគោកឱ្យបានគ្រប់ៗគ្នា សូមផ្តាំផ្ញើទៅមាតាបិតាសិស្ស សូមជួយជម្រុញឲ្យកូនបានសិក្សារៀនសូត្រឲ្យបានខ្ពស់។