សប្បរសជនដែលអាជីវកររោងម៉ាស៊ីន របស់ក្រុមហ៊ុនបៃតង នាំគ្រឿងបរិភោគឧបភោគ ជូនដល់ ទីបញ្ជាការកង​រាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីរួមចំណែកក្នុងការការពារសន្តិសុខ សុវត្តិភាពជូន ប្រជាពលរដ្ឋ

0

បន្ទាយមានជ័យ៖ គ្រឿងឧបភោគបរិភោគនិងថវិការត្រូវបានសប្បរសជន ដែលអាជីវកររោងម៉ាស៊ីន របស់ក្រុមហ៊ុនបៃតង ដឹកនាំដោយលោកឧកញ៉ាអ៊ឹង វណ្ណម៉ៅ នាំយកទៅជូនដល់ ទីបញ្ជាការកង​រាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីរួមចំណែកក្នុងការការពារសន្តិសុខ សុវត្តិភាពជូន ប្រជាពលរដ្ឋ។

ការប្រគល់ជូន នេះប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្ដម បោន ប៊ិន មេបញ្ជាការកង​រាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរះសេនីយ៍ វង្ស ធី មេបញ្ជាការរង នាទីបញ្ជាការកង​រាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិគោរដ្ឋានសង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

គ្រឿងឧបភោគបរិភោគនិងថវិការរួមមាន ៖ អង្ក ៨តោន មី១០០កេស ទឹកសុទ្ធ២០០យួរ និងទឹកប្រាក់ចំនួន ១ លានរៀល ក្នុងនោះសប្បរសជនដែលបានចូលរួមមាន ៖
លោក អ៊ឺង វណ្ណម៉ៅ និងភរិយា ទឹកសុទ្ធចំនួន ២០០យួរ និង មីជាតិចំនួន ១០០ កេស លោក ង៉ែត រ៉ាន់ដា និងភរិយា អង្ករចំនួន ៣ តោន (បីពាន់គីឡូ) លោក ម៉េង បូរ៉ាន់ និងភរិយា អង្ករចំនួន ២ តោន (ពីពាន់គីឡូ) លោក ហ្វាង វី  និង ភរិយា អង្ករចំនួន 1 តោន(មួយពាន់គីឡូ) លោក ភាគ ឈួយ និងភរិយា អង្ករចំនួន ១ តោន (មួយពាន់គីឡូ) លោក ផាប វិបុល និងភរិយា អង្ករចំនួន0,5តោន (ប្រាំរយគីឡូ) លោក រុន ច័ន្ទណូយ និងភរិយា អង្ករចំនួន 1តោន (មួយពាន់គីឡូ) និងលោក លោក លឹម សេង និងភរិយា ទឹកប្រាក់ចំនួន ១លានរៀល។

ឯកឧត្ដម បោន ប៊ិន មេបញ្ជាការកង​រាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ថ្លែងអំណគុណដល់សប្បរស់ជនជាពិសេសលោក ឧកញ៉ា អ៊ឹង វណ្ណម៉ៅដែលបានគៀងគរសប្បរសជន នាំគ្រឿងបរិភោគឧបភោគ ជួយផ្គត់ផ្គង់ដល់ កងកម្លាំងសំរាប់គ្រប់បេសកកម្មបំរើ ការពារ សន្តិភាព ជូនពលរដ្ឋ។

ឯកឧត្ដម បោន ប៊ិន សំណូមពរដល់ក្រុមអាជីវកររក្សាប្រណីចែករំលែកនេះ ដើម្បីអោយកងកម្លាំងអាវុធហត្តខេត្ត រិតតែមាន ភាពខ្លាំងប្រកបដោយប្រសិទ្ធភាពក្នុងការ សន្តិភាពជូនជាតិនិងមាតុភូមិ។ដោយ៖ឃិន គន្ធា