ឯកឧត្តម ងួន រាសី ជំរុញលើកទឹកចិត្តដល់ប្រធានមន្ទីរនិងមន្ត្រីទាំងអស់នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ធំ ដែលបានខិតខំអនុវត្តការងារកន្លងមកនៅតាមមូលដ្ឋាន

0

(កំពង់ធំ)÷ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំបានសំណោះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់លោក សាល់ ស៊ីថារិទ្ឋ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ធំ និងមន្រ្តីទាំងអស់ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

លោក សាល់ ស៊ីថារិទ្ឋ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ធំ បានលើកឡើងពីសកម្មភាពដែលបានអនុវត្តកន្លងមក មន្ទីរបានធ្វើការផ្សព្វផ្សាយទៅដល់ សាខាក្រុមហ៊ុនទូរស័ព្ទនិងសាខាក្រុមហ៊ុនអ៉ីនធើណិត ទាំងអស់ដែលបម្រើសេវានៅក្នុងខេត្តកំពង់ធំ មុននឹងសាងសង់បង្គោលឬជួសជុលបណ្តាញ ឬបំពាក់ឧបករណ៍ថ្មី ចាស់ ត្រូវសុំការអនុញ្ញាតពីនិយ័តករទូរគមនាគមន៍ជាមុន ហើយនៅពេលចុះរៀបចំត្រូវជូនដំណឹងមកមន្ទីរជាមុនដើម្បីចុះទៅត្រួតពិនិត្យ និងសហការណ៍។ ផ្ដល់ព័ត៌មានឲ្យមន្ត្រីស្រុក ដែលជាអតីតប្រធានការិយាល័យប្រៃសណ៏យ៍ស្រុក ជួយពិនិត្យទីតាំងធ្វើការណែនាំ និងចែកជូនសេចក្តីផ្សព្វផ្សាយលេខ៤៩៨ សហវ.ប្រក ស្តីពីការផ្តល់សេវាសាធារណ:ដោយក្រសួង ជាមួយលិខិតបទដ្ឋាននានាពាក់ព័ន្ធមួយចំនួនដល់ម្ចាស់ទីតាំងអាជីវកម្ម ឲ្យបំពេញបែបបទស្នើសុំលិខិតអនុញ្ញាត នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានលើកឡើងពីបញ្ហាសេវាទូរស័ព្ទជាច្រើន ចំណែកឯក្រុមហ៊ុនមួយចំនួនបានដកបង្គោលសេវាជាបណ្ដើរៗហើយព្រោះបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ។ អ្វីដែលព្រួយបារម្ភខ្លាំងជាងគេ គឺការនាំចូលនិងការប្រើប្រាស់គ្រឿងញឿនក្នុងប្រទេស បណ្ដាលឲ្យមនុស្សដែលប្រើប្រាស់មានបញ្ហាដល់សុខភាព និងការបាត់បង់ដល់អាយុជីវិត។ ទប់ស្កាត់ការស្ថាបនាបណ្តាញខ្សែកាបអុបទិកគ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាត្ត ពីនិយ័តករទូរគមនាគមន៍កម្ពុជា។ សហការជាមួយប្រតិបត្តិករទូរគមនាគមន៍ ស្របច្បាប់ទាំងអស់ ក្នុងការជួយដោះស្រាយបញ្ហាវិវាទបញ្ញាផ្សេងៗ ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់មន្ទីរ។ រាប់បង្គោលអង់តែន និងចំនួនម៉ៃក្រូវ៉េវ ឱ្យបានត្រឹមត្រូវតាមចំនួនជាក់ស្តែង។

ឯកឧត្តម ងួន រាសី បានបន្តទៀតថា បញ្ហាមន្ត្រីជំនាញទាំងអស់ និងអគ្គការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(ហៅកាត់ក.ប.ប) ចុះតាមមូលដ្ឋាន ត្រូវតែសហការជាមួយក្រុមជំនាញឲ្យបានត្រឹមត្រូវ និងផ្ដល់ដំណឹងដល់អាជីវកម្មទាំងអស់នៅតាមមូលដ្ឋាន ត្រូវតែផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីគោលការណ៍ឲ្យបានច្បាស់លាស់ ពិសេសចេះអធ្យាស្រ័យ យោគយល់ឱ្យគ្នាទៅវិញទៅមកដល់អាជីវកម្មទាំងអស់ក្នុងខេត្តកំពង់ធំ។ ការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ មានតួនាទីសំខាន់ណាស់ ព្រោះប្រជាពលរដ្ឋគឺជាស្ដេច ជាបណ្ដាញមួយក្នុងការទំនាក់ទំនង ពីកន្លែងមួយទៅកន្លែង មានការទំនួលខុសត្រូវខ្ពស់នៅក្នុងមូលដ្ឋាន។

ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានជំរុញបន្ថែមដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីត្រូវតែបន្តផ្សព្វផ្សាយគោលនយោបាយច្បាប់ក្រសួងប្រៃសណ៍យ៍ និងទូរគមនាគមន៍តាមលិខិតលេខ ៤៩៨ សហវ.ប្រក ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៨ ស្តីពីការផ្តល់សេវាសាធារណៈដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ បន្តការចុះត្រួតពិនិត្យលិខិតអនុញ្ញាតការបើកធ្វើសេវាអាជីវកម្មប្រៃសណីយ៍ នៅតាមបណ្តាលក្រុង/ស្រុក/ខេត្ត សហការណ៍ជាមួយបណ្តាសាខាក្រុមហ៊ុន អាជីវកម្មប្រៃសណីយ៍ក្នុងខេត្ត និងតាមដានរាល់សកម្មភាពទាំងអស់នោះ។ បន្តសហការណ៍ជាមួយបណ្តាក្រុមហ៊ុន បម្រើសេវាអាជីវកម្មប្រៃសណីយ៍ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿង ញៀនតាមរយៈបញ្ញើប្រៃសណីយ៍ ។